កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពប្រចាំត្រីមាសទី ១ឆ្នាំ ២០២៥

0

បន្ទាយមានជ័យ៖ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពប្រចាំត្រីមាសទី ១ឆ្នាំ ២០២៥ របស់ខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្លែកវារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមព្រះរាជអាជ្ញារង អភិបាលរងខេត្ត ស្រុកមេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងអានរបាយការណ៍សង្ខេបនៃពីវឌ្ឍនភាព នៃខេត្តបន្ទាយមានជ័យ ប្រចាំ ត្រីមាសទី១ ឆ្មាំ២០២៥ក្នុងការ អនុវត្ត គោលការណ៍ ភូមិ-ឃុំ សង្កាត់មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ដែលមាន៧ចំណុច ទី១/ផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាពសម្លាប់ភាពនិងទទួលបានជំនឿទុកចិត្ត។ទី២/គ្មានបទល្មើសលួចឆក់ប្លន់គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។៣/មានសណ្ដាប់ស្ងប់សាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។៤/គ្មានអំពើរអាណាចារគ្មានការជួយដួសមនុស្សពិសេសស្ត្រីនិងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានទំនើង។៥/ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។៦/មានអនាម័យនិងសោភ័ណ្ឌភាពល្អនិងមានបរិស្ថានល្អ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា៖ ដោយចង់ឱ្យខេត្តបន្ទាយមានជ័យទទួលបានស្នាមញញឹមរបស់ប្រជាពលរដ្ឋ ឯកឧត្តម ឌិតទីណា ក្នុងនាមលោកជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យលោកបានផ្ដល់ជាថវិកាផ្ទាល់ខ្លួនដើម្បីដាក់មន្ត្រីកិច្ចសន្យាជួយកិច្ចការងារនៅក្នុងស្រុកនិងតាមបណ្ដាឃុំសង្កាត់ដើម្បីសម្រួលបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការកំពង់ហាផ្ទៃ បានថ្លែងគឺកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អភិបាលខេត្តបន្ទាយមានជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនិងបានទប់ស្កាត់ភាពអសកម្មនានា ល្បែង ស៊ីសង អំពើរ ចោរកម្ម គ្រប់ប្រភេទ នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់។ក្នុងនោះដែរចំពោះឃុំ សង្កាត់ ដែលជាប់ចំណាត់ថ្នាក់ល្អមានចំនួន ៨ឃុំសង្កាត់គណៈអធិបតីក៏បានប្រគល់ប័ណ្ណសរសើរនិងថវិកាលើកទឹកចិត្តដល់ប៉ុស្តិ៍និងឃុំទាំង៦៧ឃុំផងដែរ៕ដោយ៖ឃិន គន្ធា