ក្នុអំឡុងពេលគេង ដោយចរន្តដង្ហើមដំណើរការមិនល្អ វានឹងធ្វើឲ្យប៉ះពាលជីវិតខ្លាំងណាស់ ជាពិសេសសម្រាប់មនុស្សដែលមានជំងឺគេងមិនដកដង្ហើមនោះ។ការគេងមិនដកដង្ហើម គឺជាជាប្រភេទជំងឺមួយប្រភេទ ដែលបញ្ឈប់ការដកដង្ហើម ក្នុងអំឡុងគេងពេលយប់ ។ បាតុភូតមិនដកដង្ហើមនេះកើតឡើង ដោយការខ្វះអុកស៊ីសែន និង កាបូនឌីអុកស៊ីត កើនឡើងនៅក្នុងឈាម ។
ចំណុចដែលគេងមិនដកបង្ហើមនេះ វាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ជំងឺបេះដូង នាំឲ្យមានជំងឺលើសឈាម បេះដូងចុះខ្សោយ ដោយស្ទះ ជាដើម និងឈានដល់ការផ្តាច់ជីវិតផងដែរ ។ ក្នុងនោះ ហានិភ័យនៃជំងឺសរសៃបានកើតឡើង នៅពេលដែលចំនួនច្រើនដងនៃការគេងមិនដកដង្ហើម ក្នុងមួយម៉ោង ។បច្ចុប្បន្ននេះដែរ បើតាមការស្ទាបស្ទង់ប្រមាណជា ២៦ ភាគរយ នៃមនុស្សពេញវ័យ បានជួបហានិភ័យ ដោយការគេងមិនដកដង្ហើម ។ ជាធម្មតា ផ្លូវដង្ហើម ត្រូវបានគាំទ្រដោយ រចនាសម្ព័ន្ធឆ្អឹង តូចមួយ ឆ្អឹងខ្ចី ជុំវិញ ច្រមុះ និងបំពងក ដើម្បីជួយបើកផ្លូវដង្ហើម ឲ្យដង្ហើមចេញចូល ។ ទោះជាយ៉ាងណា សម្រាប់អ្នកដែលគេងមិនដកដង្ហើមនេះ មកពីអណ្តាតនិងជាលិកទន់ នៃឆ្អឹងខ្ចីបំពងក បានធ្លាក់ចុះ ទៅក្នុងបំពង់ខ្យល់ ហើយចរន្តដង្ហើមត្រូវបានរាំងស្ទះដោយសារតែ ជាលិការទន់នោះ ហើយក៏កើតជំងឺ គេងមិនដកដង្ហើមនេះ ។
រោគសញ្ញានៃការគេងមិនដកដង្ហើមគេងស្រមុក និងងងុយគេងពេលថ្ងៃ គឺជារោគសញ្ញា ដែលអាចមើលឃើញច្រើនបំផុត ចំពោះអ្នកដែលទទួលរងនូវជំងឺគេងមិនដកដង្ហើមនេះ ។លើសពីនេះទៅទៀត វាបានភ្ជាប់មកជាមួយនឹងរោគសញ្ញា អស់កំលាំង ការខ្វះខាតក្នុងការផ្តោតអារម្មណ៍ អាចមានការឈឺទ្រូង ឬភ្ញាក់នៅពេលយប់ ។
ការព្យាបាលដើម្បីធ្វើការវិភាគនៃរោគវិនិច្ឆ័យនេះ វេជ្ជៈបណ្ឌិតនឹងអនុវត្ត វាសវែងលើអ្នកជំងឺ ដោយឲ្យគេង ។ បើសិនជារយៈពេល សុរបគេងមិនដកដង្ហើម ច្រើនជាង ៥ដង ក្នុងមួយម៉ោង ឬមិនដកដង្ហើមរហូតដល់ ១០ វិនាទី បញ្ជាក់ថា មានរោគសញ្ញានេះ ។
ដើម្បីព្យាបាលវា អ្នកជំងឺត្រូវទទួលការវះកាត់វែកបំពង់ខ្យល់ ឬយកជាលិកាទន់ចេញ ។ វិធីល្អបំផុត ដើម្បីជៀសវាង រងគ្រោះថ្នាក់ នៃការគេងមិនដកដង្ហើម នោះ គួរតែកំណត់ដោយខ្លួន ឯង ជារបៀបរស់នៅ ដោយមានសុខភាពល្អ បរិភោគឲ្យគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណឲ្យទៀតទាត់ ។ ជាពិសេសនៅពេលដែលមានបញ្ហានេះ គួរប្រញាប់ ទទួលការព្យាបាលដើម្បីកុំឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ៕