ឧត្តរមានជ័យ)ក្រោយពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ១២៥សសរ.ស្តីពីការបង្កើតគម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវាស់វែងនិងវាយតម្លៃដីសម្បទានសេដ្ឋកិច្ចនិងការចុះធ្វើការផ្សព្វផ្សាយនូវសេចក្តីសម្រេចក្រោមអធិបតីភាពលោកប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធាន
អាជ្ញាធរដោះស្រាយទំនាស់ដីធ្លីរួចមកលោកវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យ រួមជាមួយនិងមន្ទីរពាក់ព័ន្ធកាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៤បានចុះត្រួតពិនិត្យនិងវាយតម្លៃដីសម្បទានសេដ្ឋកិច្ចនៅតាមបណ្តាក្រុមហ៊ុនចំនួន១ដែលទទួលបានសិទ្ធវិនិយោគហើយមិនព្រមធ្វើការអភិវឌ្ឍន៍ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងករសួងកសិកម្ម។
លោកង៉ោ ហួរប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់ឲ្យដឹងថា លោកវ៉ា ប៉ារ៉ា នីនអភិបាលរងខេត្តបានដឹកនាំក្រុមការងារចុះមកត្រួតពិនិត្យនិងវាយតម្លៃលើដីិសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនចំនួន១ទទួលបានសិទ្ធហើយនោះបើជាព្រងើយកន្តើយមិនព្រមធ្វើការអភិវឌ្ឍន៍ឲ្យបានសមស្របទៅតាមកិច្ចសន្យាគឺក្រុមហ៊ុនបេស រ៉ូយ៉ាល់ ដែលធ្វើការវិនិយោគលើផ្ទៃដីសម្បទានចំនួន២៣០០ហិចតាហើយក៏ប៉ះពាល់ដល់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋសរុប១៤គ្រួសារស្មើផ្ទដី២៨ហិចតាក្រុមហ៊ុនបេស រ៉ូយ៉ាល់នេះបន្ទាប់ពីបានទទួលសិទ្ធវិនិយោគប៉ុន្មានឆ្នាំមកហើយគឺតាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៤បានឈួសឆាយបានផ្ទៃដី១៨៣៧ហិចតា
ដែលបានដាំកៅស៊ូ.រួចហើយ។ហើយនៅពេលនោះលោកវ៉ាត ប៉ារ៉ានីនអភិបាលរងខេត្តបាននិងអញ្ចើញចុះទៅពិនិត្យជាក់ស្តែងដល់ចំការរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលហើយនោះ ហើយបានកាត់ខ្វៀលពីក្រុមហ៊ុនឲ្យទៅប្រជាពលរដ្ឋដែលមានប៉ុន្មានគ្រួសារខាងលើនោះគឺស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងសាទ ខេត្តឧត្តរមានជ័យ. ហើយលោកវ៉ាត ប៉ារ៉ានីនអភិបាលរងខេត្តបានបន្តទៀតថា ហើយក៏នៅក្រុមហ៊ុនជាច្រើនទៀតកំពុងតែដោះស្រាយជាបន្តបន្ទាប់រហូតទាល់តែចប់នៅក្នុងខេត្តឧត្តរមានជ័យនោះ៕