ខេត្តបន្ទាយមានជ័យនៅរដូវរំហើននេះគឺជារដូវទឹកស្រកត្រីគ្រប់ប្រភេទបាននាំគ្នាចុះទៅតាមទឹកហូរទៅបឹងទន្លេសាបធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកមង្គលបូរីនាំគ្នាទិញឧបករណ៍បទល្មើសនេសាទយកទៅដាក់នៅតាមបឹងបួរពិសេសគឺនៅតាមដងស្ទឹងយ៉ាងអាណាធិបតេយ្យនៅស្រុកមង្គលបូរីជាហេតុធ្វើឲ្យ
ប្រជាពលរដ្ឋមួយចំនួនមានការខឹងយ៉ាងខ្លាំង។ប្រជាពលរដ្ឋអំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញត្រូវមានវិធានការជាបន្ទាន់គ្រាដែលបទល្មើសកំពុងកើតឡើងនៅស្ថិតខាងភូមិក្រមល់ឃុំរហាត់ទឹកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យយ៉ាងពេញទំហឹង។
ប្រជានេសាទបានប្រាប់ថា បទល្មើសនេសាទបានកើតឡើងច្រើននៅក្នុងខាងលិចភូមិក្រមល់ឃុំរហាត់ទឹកនៅពេលដែលរដូវធ្លាក់ខ្យល់ត្រីចុះដែលត្រីត្រូវដែលកើតមាននៅតាមប្រឡាយថ្មីដែលដាក់តាមប្រឡាយតូចចេញពីស្រែ។បទល្មើសដែលមានដូចជា.បទល្មើសឆក់ពេលយប់.ដាក់ប្រួល.ដាក់ស្បៃមុង.ហើយបង់សំណាង់ម្ចាស់ដីទាអោយបង់លុយម្នាក់សំណាញ់១បង់តំលៃ៥.០០០រៀល។
ប្រជានេសាទបានប្រាប់បន្តថា បទល្មើសដែលកើតឡើងច្រើនស្អេកស្កះបែបនេះគឺធ្វើអោយប្រជានេសាទដែលរកស្របច្បាប់ពិបាករកនេសាទហើយបានសុំអោយអាជ្ញាធរមានសមត្ថកិច្ចត្រូវមានវិធានការដើម្បីបង្ក្រាបបទល្មើសនេះអោយប្រជានេសាទរកដោយស្របច្បាប់ឲ្យបានរកសីុស្របច្បាប់ផង។លោក ហ៊ី សេងគ្រី នាយសង្កាត់រដ្ឋបាលជលផលមង្គលបូរីបានប្រាប់ថា ចំពោះបទល្មើសនេសាទនៅរដូវនេះពិតជាកើតមានដោយលួចលាក់ដាក់ពិតប្រាដត
មែនហើយបានសុំអាជ្ញាធរមានសមត្ថកិច្ចត្រូវចូលរួមជាមួយមន្ត្រីជំនាញពេលដែលឃើញត្រូវរាយការជូនជំនាញដើម្បីមានវិធានការ។ហើយនៅឃុំរហាត់ទឹកដែលមានបទល្មើសនេសាទនោះលោកចុះទៅពិនិត្យមើលបើកើតមានឡើងពិតមែននោះលោកនិងមានវិធានការបាប់យកមកដាក់ទោសទៅតាមច្បាប់៕