កំពង់ឆ្នាំង៖មន្ត្រីនគរបាលចូលនិវត្តន៍ បាត់បង់សមត្ថភាព និងមរណៈ ចំនួន៤៧នាក់បានទទួលប្រាក់គោលនយោបាយពីនាយកកដ្ឋានបុគ្គលិក<!–
សោធននិវត្តន៍ស្នងការនគរបាលជាតិ ដើម្បីឧបត្ថម្ភដល់ស្រាយជីវភាពរស់នៅរបស់ពួគគាត់ ពិធីនេះបានធ្វើឡើងនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានការចូលរួមពីលោកវរះសេនីយឯក សេង ដា នាយការិយាលយ័សោធននិវត្តន៍នគរបាលជាតិរួម និងជាមួយសហការីមកពីនាយកដ្ឋានបុគ្គលិក ដោយសហការជាមួយការិយាល័យបុគ្គលិកនគរបាលខេត្ត។
លោក សេង ដា បានលើកឡើងថា៖នៅក្នុងការបើកប្រាក់ជូនក្នុងថ្ងៃនេះ ជាប្រាក់សោធននិវត្តន៍របស់មន្ត្រីដែលខិតខំបំរើការងារជូនជាតិ ក្នុងនោះមានខ្លះបានចូលនិវត្តន៍ខ្លះទៀតបានពលីឬស្លាប់ដោយជម្ងឺ និងខ្លះបាត់បង់សមត្ថភាពពលកម្ម។ថវិកាទាំងអស់នេះគឺត្រូវបានបើកជូនផ្ទាល់ដៃ ខណះដែលបងបងប្អូនមានភ្ជាប់មកជាមួយនៅលិខិតស្នាមដែលអង្គភាពបានធ្វើ
ប្រគល់ជូន និងមានការពិនិត្យយ៉ាងត្រឹមត្រូវពីថ្នាក់ក្រសួង។ ក្នុងការបើកប្រាក់ជូនជនសោធន៍និវត្តន៍ក្នុងថ្ងៃនេះបានដំណើរទៅបានល្អ ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញពាក់ពន្ធ័ និងមិនមានបញ្ហាអ្វីកើតឡើងនាំអោយពិបាកដោះស្រាយនោះឡើយ៕