ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៤.០៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានអគារ កាស៊ីណូក៏ដូចជាសណ្ឋាគា ចំនួន០៣កន្លែងខ្ពស់ៗ ក្នុងក្រុងព្រះសីហនុបានរងការរង្គើរ ធ្វើអោយ បុគ្គលិកដែលកំពង់បម្រើការងារក្នុងអគារខាងលើនាំគ្នាភ្ញាក់ផ្អើល និងបាននាំគ្នារត់ចេញពីទីតាំងដែលខ្លួនស្នាក់នៅ ដើម្បីរត់រកទីកន្លែងសុវត្ថិភាព។ ដោយកំរិតនៃការង្គើរនេះ មានរយៈពេលប្រមាណតែ០៥នាទិប៉ុណ្ណោះហើយក៏បានស្ងប់ស្ងាត់ទៅវិញ និងមិនមានមនុស្សណាម្នាក់ រងរបួស អ្វីទេ ។



លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណជាង ១៤ក្នុង ថ្ងៃកើតហេតុនេះបានបញ្ជាក់ថា៖ មកដល់ពេលនេះស្ថានភាពនៃការរងឥទ្ធិពលនៃការញ្ជួយដីមកពីប្រទេសជិតខាង។ហើយបានជះឥទ្ធិពលមកដល់ក្នុងតំបន់ ខេត្តព្រះសីហនុរបស់យើង ទទួលនូវការរំរង្គើរបន្តិចបន្តួចខ្លះដែរតែក្នុងរយៈពេលខ្លីប៉ុណ្ណោះហើយឥឡូវនេះបានស្ងប់ស្ងាត់វិញហើយ។ ចំពោះទីតាំង ដែលរងការរង្គើរ រួមមាន ៖សណ្ឋាគារ និងកាស៊ីណូ ណាន ហៃ . សណ្ឋាគារ និងកាស៊ីណូស៊ី ហួរ ស្ថិតក្នុង ភូមិលេខ ០១ សង្កាត់លេខ ០៣ក្រុងព្រះសីហនុ និង តំបន់ឆៃណា ថោន ស្ថិត ក្នុង សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ។


