អភិបាលរងខេត្តកំពង់ធំ​ អញ្ជេីញចូលរួមពិធីបេីកកិច្ចសន្ទនាថ្នាក់ខេត្តស្តីពី “ការលេីកកម្ពស់តម្លាភាពនិងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ជាតិ”

0

(កំពង់ធំ)៖នាព្រឹកថ្ងៃទី​ ២៨​ ខែមីនា​ ឆ្នាំ២០២៤​ ឯកឧត្តម​ អ៊ុន​ បុត្ត​ អភិបាលរងខេត្តកំពង់ធំ​ បានចូលរួមបេីកពិធីបេីកកិច្ចសន្ទនាថ្នាក់ខេត្តស្តីពី “ការលេីកកម្ពស់តម្លាភាពនិងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ជាតិ”​ ដែលធ្វេីឡេីងនៅសាលប្រជុំសាលាខេត្តកំពង់ធំ​ និងមានការចូលពីលោកជំទាវ​ ក្រុមប្រឹក្សាខេត្ត​ លោកប្ធានសមាគមក្រុមព្រឹក្សាថ្នាក់មួលដ្ឋាន​ និងលោក​ លោកស្រីតំណាងអង្គការដៃគូ​ ព្រមទាំងលោក​ លោកស្រី​ មេឃុំ​ ក្រុមប្រឹក្សាឃុំ​ ក៏បានចូលរួមក្នុងពិធីនេះផងដែរ។

ឯកឧត្តម​ អ៊ុន​ បុត្ត​ បានថ្លែងថា​ ការពង្រឹងសមត្ថភាពមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាក់ទងនិងការគ្រប់គ្រងហិរញ្ញវត្ថុ​ និងការកសាង​ និងអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរបស់ខ្លួន​ គឺដេីម្បីលេីកកម្ពស់តម្លាភាព​ និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម​ បានបន្តទៀតថាសម្រាប់កិច្ចសន្ទនាថ្នាក់ខេត្តថ្ងៃនេះដែរ គឺបានសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិក្នុងការគ្រប់គ្រងថវិការបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការកសាងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវការ គ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ស្របនឹងទស្សនទាននៃអភិបាលកិច្ចល្អដែលបានលើកទឹកចិត្តឲ្យតួអង្គ ពាក់ព័ន្ធទាំងអស់ត្រូវចេះធ្វើការងារជាមួយគ្នាដើម្បីផលប្រយោជន៍សាធារណៈ ហើយក្នុងនោះក្រុម ប្រជាពលរដ្ឋទូទៅ គឺជាក្រុមអ្នកទទួលផល ឬក្រុមម្ចាស់សិទ្ធិ ។

នៅក្នុងឱកាសនោះឯកឧត្តម​ អ៊ុន​ បុត្ត​ អភិបាលរងខេត្តកំពង់ធំ​ បានសំណូមពរដល់អង្គការពាក់ព័ន្ធទាំងអស់​ចូលរួមបន្តសហការគ្នា​ ដេីម្បីអោយការងារនៅថ្នាក់ក្រោមជាតិកាន់តែមានភាពរីកចម្រេីនបន្ថែមទៀត។
អត្ថបទនិងរូបភាពដោយ​ យីម​ ប៊ុន​ ហ័រ