ខេត្តតាកែវដើម្បីចាត់វិធានការបន្តទៅទៀត។ យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា មានករណីប្រើប្រាស់អាវុធខុសច្បាប់មួយបានកើតឡើងកាលពីវេលាម៉ោង១០.០៥នាទី នាថ្ងៃទី09-11-2014 នៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ
ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យ៉ា ត្រៀង ភេទប្រុស អាយុ54ឆ្នាំ មានទីលំនៅ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើ សកម្មភាពរករឿងឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធឈ្មោះ ឡាញ់ សំអុល អាយុ54ឆ្នាំ ដែលបានលែងលះគ្នា ក្នុង ត្រឹមភូមិឃុំ ប្តីប្រពន្ធបានឈ្លោះប្រកែកគ្នារហូតដល់ម៉ោង ១៣.៥០នាទី ក៏កូនប្រុសបង្កើតរបស់អ្នកទាំង២ ឈ្មោះ ហម ប៊ុនឆោម អាយុ២០ឆ្នាំបានមករាយការណ៍ជូនសមត្ថកិច្ចបានចុះទៅដល់ ក៏ឈ្មោះហម ប៊ុនឆោម បាន
រាយការណ៍ជូនសមត្ថកិច្ចថា ៖ ឳពុករបស់ខ្លួនមានលាក់កាំភ្លើង (AK) មួយដើមនៅលើផ្ទះបាយ ក្បែរជង្រុកស្រូវ នៅពេលនោះក៏ឈ្មោះ ហម ប៊ុនឆោម បានយកកាំភ្លើង AK ដែលមានលេខ 12048364 មានបង់១ និងគ្រាប់ចំនួន ១គ្រាប់ ដែលឪពុករបស់ខ្លួនបានលាក់ទុកនោះប្រគល់ជូនសមត្ថកិច្ចយើងតែម្តង ។
ក្រោយពេលកើត ហេតុកងកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ យ៉ា ត្រៀង ដើម្បីធ្វើការសាកសួរ និងក៏ សាងសំណុំរឿង តាមនិតិវិធីបញ្ជូនទាំងមនុស្ស រួមជាមួយវត្ថុតាងមកស្នងការរដ្ឋាននគរបាលនាល្ងាចថ្ងៃទី10-11-2014 ម្សិលមិញនេះ លុះព្រឹកឡើងនាថ្ងៃទី11-11-2014ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានមន្ត្រីជំនាញ បញ្ជូនទៅអោយសាលាដំបូងនាព្រឹកមិញនេះ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ព្រហ្មទណ្ឌ៕
(វាសនាតាកែវ)