​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន និង​ឆក់​កាបូប​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម​

0

​ស្ទឹងត្រែង​៖​ក្រុមក្មេងស្ទាវ​មួយក្រុម​ក្នុងចំណោម​៦​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ឆក់​កាបូប​បង្ក​ភាពអសន្តិសុខ​ដល់​សង្គម ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានធ្វើ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់​នៅ​ចំណុច​

ផ្សេងៗ​គ្នា​បញ្ជូន​ទៅកាន់​ទៅកាន់​ស្នងការ​ដា្ឋ​ន​ដើម្បី​ធ្វើការ​សាកសួរ​។​ចំណែក​២​នាក់​គេចខ្លួន​សមត្ថកិច្ច​កំពុង​ស្វែ​រក​ចាប់ខ្លួន​។​10807879_693

​ក្រុមក្មេងស្ទាវ​ជា​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​១០​វិ​ច្ឆ​កា​២០១៤ នៅ​ចំណុច​ផ្សេងគ្នា ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់ ក្រុង​ខេត្តស្ទឹងត្រែង​។​​លោក​វរៈសេនីយ៍ឯក​ហម ប៊ុន​ធែ​ល​ស្នងការរង​និង​ជា​ប្រធាន​ការ​រិ​យា​ល័យ​កណ្តាល​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុ ស​ស្រី​៤​នាក់ មាន​១​ឈ្មោះ​ដោ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​រាជា នុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង​(​ឃាត់ខ្លួន​ពេល​លក់​ទូរស័ព្ទ​)២​ឈ្មោះ​អោក វាសនា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹងត្រែង ៣​ឈ្មោះ​អោក សុ​ម៉ាលី ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹងត្រែង ៤​ឈ្មោះ​ទូច ស្រី​ឡា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​មុខរបរ បំរើការ​ក្នុង​ហាង​ខារ៉ាអូខេ < < សួន​រីករាយ​>>​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង​ស្ទឹងត្រែង​។

​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ធ្វើតេស្ត រកឃើញ​សារធាតុ​ញៀន​។​​លោក​វរៈសេនីយឯក​បាន​បន្ត​អោយដឹងទៀតថា​ក្រុម​ជនសង្ស័យ​ទាំងនេះ មាន​បក្ខពួក​ចំនួន​៦​នាក់​ដោយមាន​មេក្លោង​២​នាក់​ធំជាងគេ​ឈ្មោះ​សៃ សុភា ហៅ​ញូ​ង​ពៅ អាយុ​១៨​ឆ្នាំ ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង​ស្ទឹងត្រែង ដែល​ធ្លាប់​ជាប់គុក​ចំនួន​២​ដង​រួចមកហើយ និង​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ធ្លាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ បាននិងកំពុង​គេចខ្លួន​។​លោក​បាន​បន្តថា មេក្លោង​ដែល​កំពុង​គេចខ្លួន​២​នាក់​ខាងលើនេះ ជា​ក្រុម​ឆក់​យ៉ាងសកម្ម និង​ចែកចាយ​គ្រឿងញៀន ប្រចាំ​ក្នុង​ក្រុង​ស្ទឹងត្រែង​។​​លោក​ស្នងការរង​បាន​បន្តថា​ក្រុម​ឆក់​២​នាក់​ដែល​គេចខ្លួន ពេលដែល​សមត្ថកិច្ច​ប្រើ​បច្ចេកទេស​អូសទាញ​ដើម្បី​ឃាត់ខ្លួន គេ​បាន​បើក​ម៉ូតូ​រត់គេច​បោះចោល​ការ​បូ​ប និង​មាន​គ្រឿងញៀន​មួយកញ្ចប់​តូច​នៅ​ក្នុងនោះ​ផងដែរ​។​

ហើយ​កន្លងមក ក្រោយពី​គេ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​បាន គេ​បាន​យកទៅ​ធ្វើការ​ដោះដូរ​យក​គ្រឿង​ញឿ​ន ក្នុង​ក្លិប​អា​ម៉ា​ហ្សូ​ន ជាមួយ​ជនសង្ស័យ​ឈ្មោះ​ដោ ឧ​ត្ត​ម​និង​ឈ្មោះ​អោក វាសនា​រួច​និង​ស្រី​២​នាក់​ជា​បក្ខ​ឈ្មោះ​អោក សុ​ម៉ាលី​និង​ទូច ស្រី​ឡា ជក់​រាំ​យ៉ាង​សប្បាយ​។​ក្លិប​អា​ម៉ា​ហ្សូ​ត្រូវបាន​គេ​និយាយថា ជា​កន្លែង​កំពុង​ពេញនិយម​របស់​យុ​វ័យ​និង​ជា​កន្លែង​ដោះដូរ​គ្រឿងញៀន​ក្រុម​ពួកគេ និង​បង្ក​ឱ្យ​យុ​វ័យ​មួយចំនួន ភ្លើតភ្លើន​ភ្លិច​ការសិក្សា និង​បង្ក​ភាពអសន្តិសុខ ដល់​សង្គម​ទៀតផង​។​​

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ពាក់ព័ន្ធ​និង​ករណី​ខាងលើ ស្ថិតក្នុង​ការឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត ដើម្បី​សាកសួរ​និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ក្នុងករណី​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ឆក់​កាបូប កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ចំណែក​ជនសង្ស័យ​២​នាក់​ដែល​គេចខ្លួន​សមត្ថកិច្ច​កំពុងធ្វើការ​ស្វែងរក​ចាប់ខ្លួន​កាត់ទោស​ទៅតាម​អ្វីដែល​គេ​បាន​ប្រព្រឹត្ត​៕