យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក រៀបចំកម្រងសំណួរ ចម្លើយ ចែកមួកសុវត្ថិភាព និងសំភារៈសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ

0

ដោយ គឹម សេង
ខេត្តស្វាយង៖ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នំា២០២៥នេះ​លោក ស​ សុដានី​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក រៀបចំកម្រងសំណួរ ចម្លើយ ចែកមួកសុវត្ថិភាព និងសំភារៈសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ​ ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្នងការរងនគរបាល លោកមេបញ្ជាការរងកងរាជអាវុធហត្ថ សាខាកាកបាទក្រហម និងមន្ទីរ អង្គភាពពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុង ធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ២៥៥ នាក់ ស្រី ៩៧ នាក់ និងបានចែកជូននូវឯកសារ និងសម្ភារៈដូចជា៖សុវត្ថិភាពក្នុងការបើកបរយានយន្ត ២០០ សន្លឹក
ខិតប័ណ្ណអ្វីដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន ២០០ សន្លឹកសៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ២០០ ក្បាលសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២០០ ក្បាល ខិតប័ណ្ណជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ ចំនួន ២០០ សន្លឹក សញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ១០ ផ្ទាំងសញ្ញាសិទ្ធអាទិភាពនៅត្រង់ផ្លូវប្រសព្វ ចំនួន ១០ ផ្ទាំង សញ្ញាសម្រាប់ថ្មើរជើង ចំនួន ១០ ផ្ទាំង សញ្ញាថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០ ផ្ទាំងការកំណត់ទ្រូងរថយន្ត និងការកំណត់ទំហំផ្ទុកទំនិញ ចំនួន ១០ ផ្ទាំងស្ទិកគ័រចំណាំងផ្លាត ចំនួន ៥០០ សន្លឹក បើពិសារគ្រឿងស្រវឹង កុំបើកបរ ចំនួន ២០០ សន្លឹក និងមានការសួរសំណួរយករង្វាន់មួកសុវត្ថិភាព ចំនួន ៦៥ មួក(សាខា ១៥ មួក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៥០ មួក)ផងដែរ៕