សម្ព័ន្ធក្រុមហ៊ុន East Group វិនិយោគិនក្នុងស្រុកបោះទុនចំនួន១៨០ លានដុល្លារ ក្នុងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងក្រុងកំពង់សោម  ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ថ្មីៗនេះលោកឃាងភារម្យនាយកទីចាត់ការផែនការវិនិយោគនិងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងតំបន់ សេដ្ឋកិច្ច ពិសេសថ្មីមួយទៀតនឹងលេចរូបរាងឡើង ក្នុងពេលឆាប់ៗជាមួយទុនវិនិយោគ ១៨០ លាន ដុល្លារ​ក្នុងទឹកដីក្រុងកំពង់សោម ខេត្ត​ព្រះសីហនុ។ ​

គម្រោងនេះមានទីតាំងស្ថិត នៅភូមិស្មាច់ដែង សង្កាត់រាម និងភូមិអូរតាសេក សង្កាត់អូរ ឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុលើផ្ទៃដីទំហំ ប្រមាណជា ៣៩១ហិកតា។ ត្រូវបានក្រុមការងារអន្តរក្រសួង ដឹក នាំ ដោយមន្ត្រីនៃក្រុម ប្រឹក្សាអភិវឌ្ឍន៍ វិនិយោគកម្ពុជា (CDC) បានចុះពិនិត្យរួចរាល់ហើយ។ គម្រោងអភិវឌ្ឍន៍ មួយនេះ ជារបស់អ្នកវិនិយោគិនក្នុងស្រុកបានបោះទុនចំនួន១៨០ លានដុល្លារ ក្នុងការសាងសង់តំបន់ សេដ្ឋកិច្ច ពិសេសថ្មីនេះទៀតនៅខេត្តព្រះសីហនុ ដើម្បីចាប់យកឱកាសនៃលំហូរទុនវិនិយោគដោយផ្ទាល់ពីក្រៅ ប្រទេស (FDI)ខណៈរដ្ឋាភិបាលបានដាក់ទិសដៅក្នុងការប្រែក្លាយខេត្តមាត់សមុទ្រមួយនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងដែលបម្រើជាទិសដៅសេដ្ឋកិច្ចដ៏រស់រវើកនៅក្នុងតំបន់។ជាមួយគ្នានេះលោកឃាងភារម្យក៏បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ កន្លង​ ទៅនេះ​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយវិនិយោគិន នៃសម្ព័ន្ធ ក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុម ប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី អំពីគម្រោង ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។តាមរយៈជំនួបពិភាក្សាការងារនេះដែរ ប្រធានក្រុមប្រឹក្សាភិបាល ទាំងពីរបានស្នើសុំការចង្អុលបង្ហាញពី លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញផងដែរ។សូមបញ្ជាក់ថាបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុដែលទទួលបានការអនុញាតិពីរាជរដ្ឋាភិបាលគឺមាន១៣តំបន់ ក្នុងនោះ៥តំបន់កំពុងដំណើការយ៉ាងសកម្ម៕នាគសមុទ្រ