គ្រោះថ្នាក់​ចរាចរណ៍​ដ័​រន្ធត់​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​និង​រងរបួស​ជាង​៥០​នាក់​

0

​រថយន្ដក្រុង​ដឹក​អ្នកដំណើរ មួយគ្រឿង​បាន​បើក​បុក ជាមួយ​រថយន្ដ​ដឹកទំនិញ ស្ថិតនៅក្នុង​តំបន់ Sukkur ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​នៅ ថ្ងៃទី​១១​ខែវិច្ឆិកា​បណ្តាល​ឲ្យ​មាន​មនុស្ស​២៩​នាក់ បាត់បង់​ជីវិត និង​២៥​នាក់ ផ្សេងទៀត រងរបួស​ជា​ទម្ងន់ ។ ​បណ្តាញ ទូរទស្សន៍​អ៊ូ​ឌូ​ប៉ា​គី​ស្ថាន Urdu

Samaa បាន​ផ្សាយ​ថា រថយន្ដក្រុង ill-fated ដែលមាន​ផ្ទុក​មនុស្ស​ជាង ៨០​នាក់ បាន​បុក​គ្នា​ជា មួយ​រថយន្ត​ដឹកទំនិញ​ដែល​មកពី​ទិសដៅ​ផ្ទុយគ្នា​នោះ នៅ​ជិត​ផ្លូវ​វាង​Theri ក្នុងស្រុក Sukkur ដែលជា​ស្រុក មួយ​ដែល​ធំជាងគេ នៅក្នុង​ខេត្ដ Sindh ភាគខាងត្បូង​របស់​ប្រទេស​ប៉ា​គី​ស្ថាន​។​​download

ព្រមជាមួយ​គ្នា​នោះ ប៉ូលីស​បាន​និយាយថា​គ្រោះថ្នាក់​នេះ​បានកើត​ទ្បើង​ដោយសារតែ ការធ្វេសប្រហែស របស់​អ្នកបើក​រថយន្ដក្រុង​តែម្ដង ដែល​បាន​បាត់បង់​ការគ្រប់គ្រង លើ​រថយន្ដ​ជាពិសេស បាន​បើកបរ ហួស​ល្បឿន​កំណត់​។​​អ្នកដំណើរ​ដែលរ​ង្គ្រោះ​បាន​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​ព្យាបាល ក្នុងនោះ​មាន​១៥​នាក​ស្ថិតក្នុង​ការសង្គ្រោះ​បន្ទាន់​។

តាម​កា​រស​ន្និ​ដ្ឋា​ជាបឋម​មូលហេតុ​បណ្តាលមកពី​ការបើក​លឿន ព្រមទាំង​ផ្ទុក​ធ្ងន់​ទៀត​នោះ អ្នកបើកបរ​មិនអាច​គ្រប់គ្រង​ច​ង្កូ​ន​បាន​៕