អ្នកនេសាទម្នាក់ខ្យល់គរដេកសន្លប់នៅលើទូក កណ្តាលសមុទ្រត្រូវបានដឹកបញ្ជូនតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC មកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេលវេលា

0

ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ជល យាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ ក្រុមហ៊ុន GTVC ទៅទទួលអ្នកនេសាទម្នាក់ជួបគ្រោះថ្នាក់ខ្យល់គរដេកសន្លប់លើទូក កណ្តាលសមុទ្រដឹកបញ្ជួន ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។អ្នកនេសាទខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេស ចរណ៍ក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុដោយសុវត្ថិភាព៕

នាគសមុទ្រ