អង់គ្លេស​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​វាយប្រហារ​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​នៅ​អី​រ៉ា​ក់​

0

​ក្រសួងការពារជាតិ​អង់គ្លេស​បានប្រកាស់​នៅ​ថ្ងៃទី​១១​វិច្ឆិកា​រថា កម្លាំង​ទាហាន​អាកាស់ប្រទេស​នេះ​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​IS នៅក្នុង​ទឹកដី​អី​រ៉ា​ក់ ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ប្រភេទ​UAV Reaper ។​​យន្តហោះ​UAV Reaper បាន​បើក​ការវាយប្រហារ​ដោយ​

ប្រើប្រាស់​មី​ស៊ី Hellfire ទៅលើ​ទីតាំង​នានា​របស់​ក្រុម​IS នៅក្នុង​តំបន់​Bayji ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​បាត​ដា​ត​។ យន្តហោះ​គ្មាន​មនុស្ស​បើក​ខាងលើ​ធ្លាប់បាន​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​និ​ស្ថាន​វាយប្រហារ​ទៅលើ​ក្រុម​អាល​កៃ​ដា​និង​តា​លី​បង់​។ យន្តហោះ​នោះ​អាច​ហោះហើរ​បាន​ចម្ងាយ​ផ្លូវ​ដល់​ទៅ​២០០០​គីឡូម៉ែត្រ ក្នុង​ល្បឿន​៤៨០​គីឡូ​មែត្រ​ក្នុង​១​ម៉ោង ។ យន្តហោះ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​សព្វាវុធ​ដ៏​មុត​ស្រុ​ច​ក្នុងការ​វាយប្រហារ​ទៅលើ​ក្រុម​អាយ​អែ​ស ដែល​កំពុង​តែមាន​ចំនួន​ខ្មាន់កាំភ្លើង​កើនឡើង​។download (1)

​ការវាយប្រហារ​យោធា​តាម​ជើង​អាកាស​មិនបាន​បង្អាក់ដំណើរ​ហូរ​ចូល របស់​សកម្ម​ជនបរទេស​ចូលក្នុង​ទឹកដី​ស៊ី​រី​។ តាម​ការវាយតម្លៃ​រប​ស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ដែល​ដកស្រង់ ចុះផ្សាយ កាលពី​ថ្ងៃ​សុក្រ ដោយ​កាសែត​អាមេរិក The Washington Post មាន​យុទ្ធ​ជនបរទេស​ច្រើនជាង ១​ពាន់ នាក់ ធ្វើដំណើរ​ជា​រៀងរាល់ខែ ចូលទៅ​ប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី​។​​កងទ័ព​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​បាន​បើក​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​ ​ជញ្ជ្រុំ​ ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​ជី​ហាត នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​វាយ​ដណ្តើម​យកបាន​ទីក្រុង​កូ​បា​ណេ ក្នុង​ទឹកដី​ស៊ី​រី​។

តាំងពី​មានការ​ផ្តើម​វាយប្រហារ​តាម​ជើង​អាកាស​ទៅលើ​ក្រុម​ជី​ហាត កាលពី​ខែសីហា យន្តហោះ អាមេរិក និង​សម្ព័ន្ធមិត្ត​បានធ្វើ​បេសកកម្ម​ជាង ៦០០​លើក​ដើម្បី​តាម​កម្ទេច​ក្រុម​ជី​ហាត នៅក្នុង​ប្រទេស​ស៊ី​រី និង​នៅ​អ៊ីរ៉ាក់​។​​តួ​លេច​ចុងក្រោយ​បានបង្ហាញ​ដែរ​ថា ប្រតិបត្តិការ​របស់​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត នៅក្នុង​ប្រទេស​ស៊ី​រី​តែមួយ បានសម្លាប់​សកម្មជន​ប្រយុទ្ធ​របស់​ក្រុម​ជី​ហា​តនៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ជាង ៤៦០​នាក់ និង​សមាជិក​របស់​ក្រុម​អាល់​នូ​ស្រា​ដែលជា​បណ្តាញ​របស់​អាល់​កៃ​ដា ប្រមាណ ៦០​នាក់​។​​

បើទោះបីជា​អាមេរិក និង​សម្ព័ន្ធមិត្ត​បើក​ប្រតិបត្តិ​ការទម្លាក់​គ្រាប់ មិន​លោះ​ថ្ងៃ និង​បានសម្លាប់​សមាជិក​រប​ស់​ក្រុម​ជី​ហាត​រាប់រយ​នាក់ ប៉ុន្តែ វា​មិនបាន​ជួយ​ប​ន្ទុ​ច​បង្អាក់​កុំ​ឲ្យ​ចំនួន​ជនបរទេស​ហូរ​ចូលទៅ​ប្រយុទ្ធ នៅក្នុង​ប្រទេស​ស៊ី​រី​ទេ​។​​តាម​អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ដែល​ដកស្រង់​សំដី​ដោយ​កាសែត The Washington Post ដោយសារ តែ​ចំនួន យុទ្ធជន​បរទេស ហូរ​ចូលទៅ​ប្រទេស​ស៊ី​រី មាន​លក្ខណៈ​ថេរ គឺ​ប្រមាណ​១​ពាន់​នាក់ ក្នុង​មួយខែ នោះ​ទីភ្នាក់ងារ​ប៉ាន់ប្រមាណ​ថា មាន​ជនបរទេស​សរុប ប្រមាណ ១៦ ០០០​នាក់​កំពុង​ចូលរួម​ប្រយុទ្ធ ក្នុង​ក្រុម​ជី​ហាត នៅ​ស៊ី​រី​។​​តាម​អ្នកជំនាញ ចំនួន​ជនបរទេស​ឆ្លង​ចូល​ប្រយុទ្ធ​នៅក្នុង​សង្គ្រាម នៅ​ប្រទេស​ស៊ី​រី​មាន​ចំនួន​ច្រើន បើ​ប្រៀបធៀប​នឹង​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ឬ​អា​ហ្វ​ហ្កា​នី​ស្ថាន​។download (2)

ជនបរទេស​ទាំងនោះ ដែល​ទាក់ទាញ​ដោយ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី បានធ្វើ​ដំណើរ​មកពី​អាហ្វ្រិក ពី​តំបន់​ដើម​បូព៌ា ផ្ទាល់ និង​ពី​អឺរ៉ុប​។ ពួកគេ​ភាគច្រើន​ដែល​ចេញដំណើរ​មកពី​ប្រទេស​ទុយ​នី​ស៊ី បាន​ឆ្លង​ចូលទៅ​ស៊ី​រី​តាមរយៈ​ទឹកដី​តួ​ក​គី ដើម្បី​ចូលទៅ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជី​ហាត ឬ​ជាមួយ​ក្រុម​អាល់​នូ​ស្រា ដែលជា​បណ្តាញ​មួយទៀត របស់​អាល់​កៃ​ដា​។ តួ​ក​គី​ដែល​រង​ការរិះគន់​ពី​ភាព​អសកម្ម​ដើម្បី​ទប់ទល់​នឹង​ការរីក​រាល​របស់ ក្រុម​ជី​ហាត ទើបបាន​ចាត់វិធានការ​រឹតបន្តឹង​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​យុទ្ធជន​បរទេស​ឆ្លង​ចូលទៅក្នុង​ស៊ី​រី​បាន​៕