Roma កំពុង​ទាក់ទង​នាំយក Stephan Lichtsteiner ពី Juventus

0

​ក្លិប​ចចក​ព្រៃ Roma ត្រូវបាន​គេ​អះអាងថា កំពុង​តែមាន​ទំនាក់ទំនង​លើ​ការនាំយក​ខ្សែការពារ Stephan Lichtsteiner ពី​ក្លិប​សេះបង្កង់ Juventus ។​​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​៣​រដូវ​កាល​លេង​ឲ្យ​ក្លិប​សេះបង្កង់​ហើយ​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក Serie A ៣​លើក​ជាប់ៗ​គ្នា​ផងដែរ

។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ រូបគេ នៅ​មិនទាន់​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ឡើយ​ខណៈដែល​កិច្ចសន្យា​ចាស់​នឹងត្រូវ​បញ្ចប់​នៅ រដូវក្តៅ​ក្រោយ ។​​images

យោងតាម​សារព័ត៌មាន​នៅក្នុង​ប្រទេស​អ៊ីតាលី​បាន​ផ្សព្វផ្សាយ​ថា ក្លិប Roma នឹងដាក់​សំណើរ ដែលមាន​តម្លៃ​ពលកម្ម​ប្រមាណ​២.២៥​លាន​ផោន​ក្នុង​មួយឆ្នាំ​ដល់ Lichtsteiner ហើយ​គោលបំណង ដើម្បី​នាំយក​រូបគេ​មក​ជំនួស​តំណែង​របស់​ខ្សែការពារ Maicon ។​download (4)

​គួរ​បញ្ជាក់ថា Lichtsteiner បានបង្ហាញ​ខ្លួន​៦៨​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​ស្វី​ស​ហើយ​រូបគេ​ក៏ បាន​ចូល​លេង​ផងដែរ​ក្នុង​ការប្រកួត World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល ៕download (3)