រដ្ឋបាលឃុំខ្វាវរៀបចំធ្វើពិធីសូត្រ មន្ត ឆ្លងសមិទ្ធផលនានាដែលសម្រេចបានក្នុងមូលដ្ឋាន

0

ដោយ ព្រំ សុខា និង អ៊ុក ផ្លុង
សៀមរាប÷ លោក ធិន ភី មេឃុំ ខ្វាវ និងប្រធានក្រុមប្រឹក្សាឃុំ  ថ្ងៃ ច័ន្ទទី០៧ ខែមេសា ឆ្នាំ២០២៥ ។ បាន ធ្វើ ពិធី សូត្រ មន្ត ក្រុង ពិលី ឆ្លងសមិទ្ធផលនានា របស់ រដ្ឋ បាល ឃុំ ដូចជា ១ក្រាល ការ៉ូ ក្នុង បរិវេន សាលា ឃុំ
២ចាក់សាប មុខ ទី ធ្លា បរិវេន សាលា ឃុំ៣សាងសង់ អាគារ យន្តការ ច្រក ចេញចូល តែមួយ របស់ រដ្ឋបាល ឃុំ សម្រាប់ បំរើសេវា ជូនប្រជាពលរដ្ឋ៤.ដងទង់ជាតិ និងរបង ខាង មុខ សាលា ឃុំ និងអបអរសាទរ ពិធី បុណ្យ ចូល ឆ្នាំ ថ្មី ក្នុងនោះដែល លោក មេឃុំ បានចែកជូន តាជី យាយជី និងអ្នក ចូលរួម ចំនួន ៤៥នាក់ ក្នុងម្នាក់ទទួលបាន ក្រម៉ា ១ និងថវិកា ១០,០០០រៀល ហើយពេលល្ងាចមានពិធី ពិសារអាហារសាមគ្គី ឆ្លងសមិទ្ធផល និងអបអរសាទរពិធី បុណ្យ ចូល ឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ។
ដែលមានការអញ្ជើញចូលរួមលោក ស៊ុន ម៉ៅ សមាជិកក្រុមប្រឹក្សាស្រុកចុះគាំទ្រឃុំខ្វាវលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ និងលោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ ទាំង១០ភូមិ និងក្រុមការងាររដ្ឋបាលឃុំចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ៕