ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដឹកនាំប្រតិភូចុះសួរសុខ ទុក្ខនាយនាវី នាយវីរង និងពលនាវឹក កងការពារកោះពូលូវ៉ៃលេខ៥

0

ខេត្តព្រះសីហនុ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គ នាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួង ការពារជាតិ និងជាមេ បញ្ជាការរងកង ទ័ពជើងគោក.ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាល ខេត្តព្រះសីហនុនាព្រឹកព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៥ នេះ បាន ដឹកនាំប្រតិភូជួបសំណេះ សំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវឹក កងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋាន ការពារកោះឆ្នេរ កងទ័ពជើង។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណគុណ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បងប្អូន សប្បុរ សជននិងប្រតិភូ ដែលបានចូលរួមចុះសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពរបស់ យើងនាពេលនេះ ព្រមទាំងបាននាំយកអំណោយជាថិការ និងសម្ភារមួយចំនួនឧបត្ថម្ភ ជូនកងទ័ពដែលប្រចាំការនៅតាមតំបន់កោះក្នុងខេត្តព្រះសីហនុនាពេលនេះទាំងនេះគឺជាការចូលរួមជាមួយរាជ រដ្ឋាភិបាលដែលជាការបូកបញ្ចូលគ្នាបានកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ និងឈានចូលមកដល់នៅថ្ងៃ ទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ផងដែរថា នេះជាលើកទី១សម្រាប់ ឯកឧត្តម ដែលជួបសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីតម្រូវការ និងសំណូមពររបស់នាយនាវីរង និងពល នាវឹករបស់យើងដែលឈរជើងការពារនៅតាមតំបន់កោះក្នុងព្រះ រាជាណាចក្រកម្ពុជា ពិសេសនៅ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលេចពីវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជនរបស់ យើងដែលបានលះ បង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីក្នុងកិច្ចការការពារជាតិមាតុភូមិរបស់កម្ពុជាបានរឹងមាំ ទន្ទឹមនឹងកិច្ច ការពារជាតិ មាតុភូមិនាយនាវីនិងពលនាវិករបស់យើងបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជម្រកស្នាក់នៅក្នុងមូលដ្ឋានមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដែលកាលពីឆ្នាំ២០០៨ មូលដ្ឋានរបស់យើងមិនមានការវិវឌ្ឍរីកចម្រើន ដូច បច្ចុប្បន្ននេះទេយើងក៏ត្រូវបំពាក់មធ្យោបាយធ្វើដំណើរមកកាន់តំបន់កោះរបស់យើងឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ យើងក៏ត្រូវពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស ជាពិសេសបន្តហ្វឹក ហ្វឺនដល់នាយនាវីរង និងពលនាវិករបស់យើងនូវយុទ្ធវិធី និងវិធីសាស្ត្រនានាឱ្យបានជាប់ជាប្រចាំ ។

សូមជម្រាបថា ក្រៅពីថវិកា និងសម្ភារៈដែលផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត  រដ្ឋបាលខេត្ត ព្រះសីហនុ ក៏បាននាំយកថវិកាជូនដល់កងទ័ពឈរជើងនៅតាមបណ្តាកោះក្នុងខេត្តព្រះ សីហនុ និងគ្រួសារ កងទ័ព ព្រម ទាំងគ្រឿងឧបភោគ បរិភោគមានដូចជា៖ ត្រីឆ្អើរ ១០០ គីឡូ ក្រាម ត្រីងៀត ១០០គីឡូក្រាម ផ្អក ៥០គីឡូក្រាម ប្រហុក ៥០ គីឡូ ក្រាម មីកំប៉ុងចំនួន ១០កេសធំ ត្រីខ កំប៉ុង៥កេសធំ និងភេសជ្ជៈ ១៦០ កេស៕នាគសមុទ្រ