​លោក Arsene Wenger ទទួលបាន​ប្រាក់​២០​លាន​ផោន​

0

​ដើម្បី​យកមក​ដោះស្រាយ​វិបត្តិ​ខ្សែការពារ​​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger នឹង​ត្រូវបាន​ម្ចាស់​ក្លិប​ផ្តល់​ទឹកប្រាក់​ប្រមាណ ២០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​យកមក​ដោះស្រាយ​វិបត្តិ​ខ្សែការពារ​នា​ខែមករា​ខាងមុខនេះ ។​​បច្ចុប្បន្ន​ក្លិប​កាំភ្លើង​ធំ​កំពុង​ជួប​បញ្ហា​ប្រព័ន្ធ​ការពារ​

ដោយសារតែ​កីឡាករ Laurent Koscielny និង Mathieu Debuchy កំពុងមាន​របួស​ហើយ Thomas Vermaelen ត្រូវបាន​ក្លិប​លក់​ចេញទៅ​ឲ្យ​អ្នកមាន​បុណ្យ Barcelona កាលពី​រដូវក្តៅ​បានធ្វើ​ឲ្យ Arsenal កំពុង​ខ្វះខាត​និង​ខ្វះ​ខ្សែការពារ​ដែលមាន​គុណ​ភាព ។​​download (5)

យោងតាម​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា លោក Wenger នឹង​ទទួលបាន​កញ្ចប់​ទឹកប្រាក់​នេះ ស្របពេល​ដែល​លោក​កំពុងធ្វើការ​ទាក់ទង​ជាមួយ​ខ្សែការពារ Virgil van Dijk របស់​ក្លិប Celtic និង​កីឡាករ Winston Reid របស់ West Ham United ។​download (6)

គួរ​បញ្ជាក់ថា បច្ចុប្បន្ន Arsenal កំពុង​ឈរ​នៅ​លំដាប់​ទី​៦​ក្នុង​តារាង Premier League ក្រោយពេល​ពួកគេ ប្រកួត​ចាញ់ Swansea City កាលពី​ថ្ងៃអាទិត្យ ៕