អាជ្ញាធរខេត្ត ចុះសម្របសម្រួលការធ្វើដំណើរចេញ ចូលរបស់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ វេលាម៉ោង ៧:០០នាទីព្រឹក ខ្ញុំបាទបានចុះត្រួតពិនិត្យ និងសម្របសម្រួលការធ្វើដំណើរចេញ-ចូលរបស់ពលករខ្មែរត្រឡប់ពីមកពីប្រទេសថៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លី សុធា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានសមាសភាពចូលរួមពីប្រធានទីស្នាក់ច្រកទ្វារអូនស្មាច់ ប៉ូលីសអន្តោប្រវេសន៍ និងមន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលប្រចាំការផ្ទាល់នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ ក្រុមការងារបានរៀបចំរោង កៅអី និងទឹកបរិសុទ្ធសម្រាប់ទទួលការមកដល់របស់ពលករនៅកន្លែងត្រួតពិនិត្យឯកសារ និងវាយត្រាចូលក្នុងប្រទេស។ ជាមួយគ្នានេះ ក៏បានជួបបងប្អូនអ្នករកស៊ីរត់តាក់ស៊ីដើម្បីធ្វើការណែនាំការបើកបរដោយមានលក្ខណៈប្រុងប្រយ៍ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យ និងសំណូមពរកុំឱ្យមានការដំឡើងថ្លៃ និងស្នើសុំឱ្យមានការបញ្ចុះតម្លៃដល់ពលករធ្វើដំណើរទៅដល់ស្រុកកំណើតរបស់ពួកគាត់រៀងៗខ្លួនផងដែរ។ដោយ៖ភ្នំដងរ៉ែក