ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង និងលោក អធិការក្រុង/ស្រុកទាំង៥ ។
លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរង ផែនការងារសេនាធិការ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់ប្រធានគោលដៅ ទាំងអស់ក្នុងអង្គពិធី។ ក្នុងនោះក៏មានមតិចូលរួមពីប្រធានគោលដៅនីមួយៗ ។
លោកឧត្តសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការប្រចាំបញ្ជា២៤ម៉ោង និងកម្លាំងអន្តរាគមន៍ នៅស្នងការដ្ឋាននគរបាលខេត្ត ការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ វិទ្យុទាក់ទង មធ្យោបាយ ឧបកណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។
លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឲ្យមានគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖ភ្នំដងរ៉ែក