សិស្ស៧៨នាក់ស្លាប់និង៤៥នាក់រង របួសនៅក្នុងការវាយប្រហារគ្រាប់បែក អត្ដឃាតនៅក្នុងទីធ្លាសាលារៀនមធ្យម សិក្សាភាគឦសាននៃប្រទេសនីហ្សេរីយ៉ា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ។ ប្រភពព័ត៌មានពីប៉ូលិសបានឱ្យដឹងថា គ្រាប់បែកបានផ្ទុះនៅវេលាម៉ោង៧និង ៣០នាទី ស្ថិតនៅក្នុង
សាលារៀនទីក្រុង Potiskum ក្នុងរដ្ឋ Yobe ។ ការវាយប្រហារ ចំពេលដែលសិស្សជាង២ពាន់នាក់ប្រមូល ផ្ដុំគ្នានៅមុខទីធ្លាសាលាគោរពទង់ជាតិ ដើមសបា្ដហ៍និងស្ដាប់ការណែនាំរបស់ លោកនាយកសាលា ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យ ដឹងថា ជនវាយប្រហារគ្រាប់បែកអត្ដ ឃាតបានក្លែងបន្លំជាសិស្ស ហើយលាក់ គ្រាប់បែកនៅក្នុងកាបូប ។ អ្នកនាំពាក្យ ស្នងការប៉ូលិសរដ្ឋ Yobe បានឱ្យដឹងថា សំឡេងផ្ទុះយ៉ាងខ្លាំងកើតឡើងនៅចំ កណ្ដាលហ្វូងសិស្សដែលឱ្យកំពុងតែឈរ ជាជួរបណ្ដាលឱ្យសិស្សស្លាប់និងរងរបួស ដេករដូករណែលពេញទីធ្លាសាលា ។ បុគ្គលិកក្នុងមន្ទីរពេទ្យនៅទីក្រុង Potiskum បានរៀបរាប់ឱ្យដឹងថា ស្ថាន ភាពនៅក្នុងមន្ទីរពេទ្យធ្លាក់ក្នុងសភាព ច្របូកច្របល់ ដោយសារតែចំនួន សិស្សរងគ្រោះបញ្ជូនមកច្រើន ចំណែក អាណាព្យាបាលសាច់ញាតិសិស្សបានខិត ខំដើររកកូនចៅសាច់ញាតិរបស់ខ្លួនដែល សិក្សានៅក្នុងសាលានោះ ។
បុគ្គលិក មន្ទីរពេទ្យខាងលើបញ្ជាក់ថា មានសិស្ស ខ្លះអាចត្រូវកាត់ផ្នែកមួយនៃរាងកាយដូច ជាដៃឬជើង ដោយសារតែមុខរបួស ធ្ងន់ពេក ។ សិស្ស៧៨នាក់ដែលមានវ័យចាប់ពី ១១-២០ឆ្នាំ ក៏បានបញ្ជូនទៅកាន់ទីតាំង រក្សាទុកសាកសពក្នុងមន្ទីរពេទ្យរង់ចាំ សាច់ញាតិក្រុមគ្រួសារមកទទួល។ មាន សាកសពជាច្រើនមិនអាចសម្គាល់ អត្ដសញ្ញាណនៅឡើយ ។ប៉ូលិសបានឡោមព័ទ្ធទីតាំងសាលា រៀនច្រកចេញ-ចូលទៅកាន់ទីនោះ ក៏ ដូចជាមន្ទីរពេទ្យដោយខ្លាចមានបក្ខពួក បន្លំខ្លួនវាយប្រហារជាថ្មីនៅពេលដែល មានមនុស្សកំពុងចលាចលប្រមូលផ្ដុំគ្នា យ៉ាងច្រើនកុះករនោះ ។ កាលពីសប្ដាហ៍មុន នៅទីក្រុង Potis-kum ក៏មានករណីវាយប្រហារគ្រាប់បែក អត្ដឃាតផងដែរ បណ្ដាលឱ្យមនុស្ស៣០ នាក់បាត់បង់ជីវិត ។
នោះជាការវាយ ប្រហារដំបូងបង្អស់ធ្វើឡើងដោយក្រុម បូគោហារាម នៅក្នុងទីក្រុង Potiskum ដែលមិនធ្លាប់មានជាច្រើនខែកន្លងមក។ ក្រុមបូគោហារាមបានក្លាយទៅជា ការគំរាមកំហែងដល់សន្ដិសុខនីហ្សេរីយ៉ា ចាប់តាំងពីឆ្នាំ២០០៩មក នៅពេល ដែលក្រុមនេះបានក្រោកឈរឡើងទាម ទារបង្កើតទឹកដីឯករាជ្យនៅភាគខាងជើង ប្រទេសនេះ ។ អំពើហិង្សាពាក់ព័ន្ធនឹង ក្រុមបូគោហារាមបានសម្លាប់មនុស្ស ជាង១ម៉ឺននាក់ និងធ្វើឱ្យពលរដ្ឋរាប់សិប ពាន់នាក់ ត្រូវបោះបង់ចោលផ្ទះសម្បែង ទៅកាន់តំបន់មានសុវត្ថិភាព ដោយ ខ្លាចក្រុមបូគោហារាមវាយប្រហារ 9