មានករណីផ្ទុះហ្គាសនៅក្នុងរង្គសាល មួយស្ថិតនៅភាគខាងកើតអ៊ុយក្រែន បណ្ដាលឱ្យមនុស្ស១១នាក់ស្លាប់និងរង របួស ។
ករណីផ្ទុះខាងលើកើតឡើងនៅក្នុង រង្គសាល Stena ភាគឦសាននៃទីក្រុង Khakov ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន អ៊ុយក្រែនបានប្រកាស
ឱ្យដឹងថា នៅពេល នេះ គេមិនទាន់ដឹងពីមូលហេតុបណ្ដាល ឱ្យផ្ទុះខាងលើនោះឡើយ ។ គេហទំព័រ Klavnoye របស់អ៊ុយក្រែន បានផ្សាយថា ការផ្ទុះខាងលើបណ្ដាលមក ពីការបែកធ្លាយបំពង់ហ្គាស ។
ចំណែក ប្រធានគ្រប់គ្រងក្លិបខាងលើលោក Mikhail Ozerov បញ្ជាក់ថា ការផ្ទុះខាង លើបណ្ដាលមកពីគ្រប់បែក១គ្រាប់លាក់ ក្នុងកាបូបរបស់អតិថិជនដែលចូលមក ក្នុងក្លិបនេះ ។ ម្ចាស់ក្លិបខាងលើបាន បញ្ជាក់ថា ការផ្ទុះនោះមានជាប់ពាក់ ព័ន្ធនឹងរឿងនយោបាយ ។ គេហទំព័រ Klavnoye បានបញ្ជាក់ថា ក្លិបខាងលើមានទស្សនគាំទ្ររដ្ឋាភិបាល អ៊ុយក្រែន ហើយក៏ជាទីតាំងពេញនិយម របស់កម្លាំងទាហានទៅកម្សាន្ដ បន្ទាប់ វិលត្រឡប់មកពីធ្វើសង្គ្រាមវាយប្រហារ ក្រុមទាមទារផ្ដាច់ខ្លួននៅភាគខាងកើត ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ មេដឹកនាំតំបន់ ភាគខាងកើតអ៊ុយក្រែនបានចោទប្រកាន់ ទីក្រុងគៀវបើកការវាយប្រហារទៅលើ ទីក្រុង Donetsk បំផ្លាញទីទាំងការពារ តាមដែនអាកាសក្នុងតំបន់នេះបណ្ដាល ឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើន ។តាមរបាយការណ៍របស់អ្នកសង្កេត ការណ៍ស្ដីពីសន្ដិសុខនិងសហប្រតិបត្ដិការ អឺរ៉ុប OSCE បានប្រកាសឱ្យដឹងថា មាន ក្បួនរថយន្ដយោធាចម្លែក គ្មានសញ្ញា សម្គាល់ជាច្រើនគ្រឿងបង្ហាញវត្ដមាន នៅភាគខាងកើតជិតទីក្រុង Donetsk ។
រថយន្ដទាំងនោះមាន២ក្រុម ដោយ១ ក្រុមមានប្រមាណ១៧គ្រឿងដែលបាន ដឹកកាំភ្លើងធំ កាំជ្រួចមីស៊ីលទៀតផង។ សកម្មភាពខាងលើបង្កឱ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមស៊ីវិលអូស បន្លាយយូរអង្វែងនៅទីនោះបង្កឱ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់សន្ដិសុខ ស្ថិរ ភាពក្នុងតំបន់ទាំងមូល 9