នៅក្នុងកិច្ចប្រជុំ APEC នៅទីក្រុង ប៉េកាំងប្រទេសចិន ដោយមានវត្ដមាន មេដឹកនាំជាន់ខ្ពស់ជាច្រើននៅជុំវិញពិភព *លោក ក្នុងនោះមានទាំងប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា, ប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, នាយករដ្ឋមន្ដ្រី ជប៉ុន លោក ស៊ីនហ្សូ អាបេ…។
នៅក្នុងជំនួបពិភាក្សាដាច់ដោយឡែក បន្ទាប់ពីកិច្ចប្រជុំ APEC ប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានជូនកាដូពិសេស ១ គឺទូរស័ព្ទស្មាតហ្វូន ដល់ប្រធានាធិបតី ចិន ស៊ី ជីនពីង ។ ទូរស័ព្ទនោះមាន អេក្រង់២ដំបូងគេបង្អស់នៅលើពិភព លោក ។
ទូរស័ព្ទពិសេសខាងលើឈ្មោះ Yota-phone 2 ផលិតឡើងដោយវិស្វកររបស់ ក្រុមហ៊ុនបច្ចេកវិទ្យារដ្ឋរុស្ស៊ី Rostex ។ ប្រសិនបើអេក្រង់ធំអស់ថ្ម អេក្រង់បន្ទាប់ ដែលមានទំហំ ៤,៧អីង អាចជំនួសដោយ កម្មវិធីប្រើប្រាស់នឹងមានការផ្លាស់ប្ដូរ ។ ទូរស័ព្ទ Yayophen2 ផលិតឡើងដោយ បច្ចេកវិទ្យារុស្ស៊ីផ្ទាល់ ដោយមានការ ការពារឯកសារសម្ងាត់នៅក្នុងប្រព័ន្ធ ទូរស័ព្ទបានយ៉ាងពិសេសទៀតផង។
ប្រធានាធិបតីចិន ស៊ី ជីនពីង បាន ថ្លែងអំណរគុណដល់លោកពូទីនដោយបាន បញ្ជាក់ថា នឹងសហការជាមួយរុស្ស៊ី ក្នុងកម្មវិធីបច្ចេកវិទ្យាផលិតទូរស័ព្ទទំនើប ខាងលើ ។ ទូរស័ព្ទ Yatophone2 ដើរនៅ លើប្រព័ន្ធ Android របស់ Googles ហើយនឹងត្រូវដាក់លក់នៅលើទីផ្សារនា ខែធ្នូ ឆ្នាំនេះ 9