គិតត្រឹមខែមេសា ២០២៥គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុមាន បានចំចំនួន ២៨៧គម្រោង ស្មើរនិងទុនវិនិយោគសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក

0

ខេត្តព្រះសីហនុ៖លោកឃាងភារម្យនាយកទីចាត់ការផែនការវិនិយោគនិងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យដឹងថាគិតត្រឹមខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បាន សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត គម្រោងវិនិយោគបានចំចំនួន ២៨៧គម្រោង មានទុនវិនិយោគ សរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក។

ក្នុងនោះ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេច ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស គម្រោងវិនិយោគចំនួន ១៨គម្រោង មានទុនវិនិយោគសរុប ២០៥លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៥គម្រោង និងគម្រោងថ្មីចំនួន ១៣គម្រោង និងអាចបង្កើតការងារប្រមាណ ២ ៩១៦កន្លែង ជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និងស្ថានីយទូរទស្សន៍៕

នាគសមុទ្រ