ប្រជាជន​ចិន​សម្រុក​ទិញ​ទំនិញ ខណៈពេល​តម្លៃ​ចុះថោក​

0

​ទិន្នន័យ​ថ្មី​មួយ​បង្ហាញថា និន្នាការ​ធ្លាក់​ថ្លៃ​នៃ​ទីផ្សារ​ទំនិញ​សកលលោក បាន​បន្ត​ញ៉ាំងឱ្យ​ប្រទេស​ចិន​ចាយវាយ​ក្បិតក្បៀត ខណៈ​ការ​នាំចូល​កាន់តែច្រើន​ទ្បើងៗ អាច​នឹង​ជួយ​ដល់​ចិន​សន្សំសំចៃ​លើ​វិ​ក័យ​ប​ត្រ​នាំចូល​ខ្ពស់បំផុត​ស្រប ពេល​តម្លៃ​ទំនិញ​ចុះថោក ។​​តាម​តួលេខ​របស់​រដ្ឋ​បាលព​ន្ធ​

គយ​ទូទៅ បញ្ជាក់ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំនេះ ប្រទេស​ចិន​បាន​នាំចូល​ប្រេង​ឆៅ​ចំនួន​២៥២,៦​លាន​តោន កើន​៩,២%​ធៀប​នឹង​ឆ្នាំទៅ ។ ក្នុងនោះ តម្លៃ​នាំចូល​ជា​មធ្យម​៧៧៣​ដុល្លារ ក្នុង​មួយ​តោន​ធ្លាក់​ថ្លៃ​២,៤% ធៀប​នឹង​ឆ្នាំ​២០១៣ ។download (20)

បើ​គិត​ត្រឹមតែ​ខែតុលា ប្រទេស​ចិន​នាំចូល​ប្រេង​ឆៅ​បាន​២៤.១​លាន​តោន ធ្លាក់ចុះ​១២,៧% ពី​ខែកញ្ញា ចំណែក​តម្លៃ​ទឹកប្រាក់​នាំចូល ក៏​ធ្លាក់ចុះ​១៦,៨% ឬ​ស្មើនឹង​១៧,០៥​ពាន​លាន​ដុល្លារ ។ ដោយ​ទ្បែ​ក គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ធំ​មួយ​លើ​ពិភពលោក HSBC បាន​លើកទ្បើង​ថា តម្លៃ​ទំនិញ​សកល ពិសេស​តម្លៃ​ហាងឆេង​ប្រេង​ឆៅ បាន​បោះពួយ​ចុះ​យ៉ាងគំហុក​ក្នុង​ខែតុលា ដែល​បន្ត​ធ្លាក់ចុះ​ក្នុង​រយៈពេល​៤​ខែ​សោះ ។download (19)

មួយវិញទៀត តម្លៃ​ទំនិញ​ធ្លាក់​ថ្លៃ​បាន​នាំមក​ទាំង​ការផ្គត់ផ្គង់​ខ្លាំង និង​តម្រូវការ​ចុះខ្សោយ ។​​ទោះជា​យ៉ាងណា ចិន​ក៏​ជា​អ្នក​នាំចូល​សុទ្ធសាធ​ដ៏​ធំ​មួយ​នូវ​រ៉ែ​ដែក និង​ប្រេង​ឆៅ​ផងដែរ ។ ជាមួយនឹង​បរិមាណ​នាំចូល​សរុប​ក្នុង​ឆ្នាំ​២០១៣ សម្រេចបាន​១១,៣% (​ប្រេង​ឆៅ​) និង​៥,៤% (​រ៉ែ​ដែក​) ។ ប្រសិនបើ​តម្លៃ​ទំនិញ​ទាំង​២​មុខ​នេះ មាន​ហាងឆេង​ដូច​ពេល​ថ្មីៗ​នេះ​ពេញ​មួយឆ្នាំ​សម្រាប់​នោះ ប្រទេស​ចិន​អាច​នឹង​សន្សំសំចៃ​បាន​៤,៥​ពាន់​លាន​ដុល្លារ ក្នុង​មួយខែ​ធៀប​នឹង​ឆ្នាំមុន ៕