គេចផុតពីទោសប្រហារជីវិតតាមការទាមទារ របស់អយ្យការកាពីតែននាវាដឹកអ្នកដំណើរកូរ៉េខាងត្បូង ដែលលិចកាលពីខែមេសា លោក JEE JOON SEOK ទទួលការកាត់ទោសកាលពីថ្ងៃទី១១ វិច្ឆិកា ដាក់គុក៣៦ឆ្នាំ ពីបទសម្លាប់មនុស្សដោយសារការធ្វេសប្រហែសធ្ងន់ធ្ងរ ។កាពីតែ ននាវារូបនេះ
ទទួលការចោទប្រកាន់ពីបទភូតកុហក ហើយបោះបង់ចោលអ្នកដំណើរជាច្រើននាក់ ភាគច្រើនជាសិស្សសាលាដែលស្លាប់ក្នុងការលិចនាវាឈ្មោះ SEWOL នោះ ។
ចំណែក វិស្វករនាវានោះម្នាក់ដែលជាប់ចោទពីបទសម្លាប់មនុស្សដែរ ព្រោះពុំព្រមជួយសមាជិកក្រុមនាវិក២នាក់ដែលត្រូវរបួសទទួលការ កាត់ទោសដាក់គុក៣០ឆ្នាំ ។នាវា SEWOL នោះបានលិចកាលពីថ្ងៃទី១៦ មេសា ពេលធ្វើដំណើរទៅកាន់កោះ JEJU។ មនុស្សតែ១៧២នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកដំណើរ និងសមាជិកក្រុមនាវិកទាំង៤៧៦នាក់អាចជួយសង្គ្រោះ ។
ក្នុងចំណោមមនុស្ស៣០៤នាក់ដែលស្លាប់ ឬនៅបាត់ខ្លួននៅឡើយមានសិស្សវិទ្យាល័យដល់ទៅ២៥០នាក់ ។កូរ៉េខាងត្បូងប្រកាសកាលពីថ្ងៃទី១១ វិច្ឆិកាថា ខ្លួនបញ្ចប់ការរុករកមនុស្ស៩នាក់ទៀតដែលនៅបាត់ខ្លួន ៕