លោក Henrik Larsson ត្រូវបានតែងតាំងឲ្យក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Helsingborg នៅប្រទេសស៊ុយអែត ។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Celtic និង Barcelona រូបនេះបានចូលដឹកនាំក្លិប Helsingborg ក្រោយពេលរូបលោកបានលាលែងពីតំណែងគ្រូបង្វឹក
ក្លិប Falkenberg កាលពីថ្ងៃច័ន្ទ ។ជាមួយគ្នានោះក៏មានពាក្យចចាមអារ៉ាមលេចឮផងដែរថា លោកអាចនឹងផ្លាស់ទៅដឹកនាំក្លិប IFK Gothenburg ប៉ុន្តែជាចុងក្រោយលោកបានសម្រេចចិត្តចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយ ក្លិបនៅស្រុកកំណើតរបស់ខ្លួនជំនួសវិញ ។
លោកបាននិយាយប្រាប់អ្នកកាសែតយ៉ាងខ្លីថា នេះជាការដើរលើផ្លូវដ៏ត្រឹមត្រូវមួយក្នុងអាជីព បាល់ទាត់របស់លោក ។គួរបញ្ជាក់ថា Larsson ធ្លាប់បានចំណាយពេល២ឆ្នាំលេងបាល់ទាត់ឲ្យក្លិប Helsingborg ហើយក៏បានជួយឲ្យក្លិបនេះឈ្នះពានរង្វាន់ ស៊ុយអែតខាប់ ផងដែរក្នុងឆ្នាំ ២០០៦ ៕