កំពង់ឆ្នាំងៈ ខាងលើនេះជាការលើកឡើងរបស់ ឯកឧត្តម ឈួរ ចន្ទ័ឌឿន នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព និង អនាម័យ ទីក្រុងកំពង់ឆ្នាំង ដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាត ។ ដោយមានការចូលរួម អភិបាល អភិបាលរង
ខេត្ត ប្រធានមន្ទីរនៅជុំវិញខេត្ត សរុបចំនួន ១៦២ នាក់នៅក្នុងសាលាខេត្តកំពង់ឆ្នាំង។
លោក សេង សាលី ប្រធានទេសចរណ៍ខេត្តបានឡើងអានរបាយការណ៍ស្ដីពី ផែនការទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ ចែកចេញជា ០៧ សូចនាករគោលរួមមាន ៣៣ សូចនាករលំអិតដែលត្រូវរាប់បញ្ចូល និងត្រូវបានដាក់ពិន្ទុតាមរយៈលក្ខណៈវិនិច្ឆ័យចំនួន ៧៧ ផ្សេងៗគ្នា។ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងនៅក្នុងកិច្ចប្រជុំនេះថាៈយោងតាមសារលិខិតរបស់សម្ដេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ដ នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានកិតិ្តយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានដាក់ចេញនូវយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ជាជំរើសយុទ្ធសាស្ត្រមួយដ៏សមស្របបំផុត ក្នុងការចូលរួមអភិវឌ្ឈន៍ទេសចរណ៍បៃតងនៅកម្ពុជា ។
ក្នុងផែនកានេះគ្រប់ទីប្រជុំជន,រមណីដ្ឋានទេសចរណ៍ទាំងអស់ត្រូវបន្តនូវកិច្ចខិតខំប្រឹងប្រែងលើកម្ពស់ភាពស្អាត និងភាពបៃតង ដោយត្រូវឈរលើគោលការណ៍ ចិរភាពនៃការអភិឌ្ឈន៍ ពោលគឺយើងនឹងសម្រេចបាននូវទស្សនាទាន “ការអភិឌ្ឈន៍បច្ចុប្បន្ន គឺសម្រាប់យើងបច្ចុប្បន្នផង និងសម្រាប់ជំនាន់ក្រោយផង” ។នៅក្នុងបរិការណ៍នេះរាជរដ្ឋភិបាលបានកំណត់យកខែកុម្ភះ រៀងរាល់ឆ្នាំ ប្រារព្ធទិវាជាតិ ទីក្រុងស្អាតដើម្បីជាការក្រើនរំលឹកអោយមានការចូលរួមពីគ្រប់បណ្ដាខេត្តនិងស្រុកទាំងអស់ អនុវត្តន៍ផែនការប្រលងប្រណាំង ទីក្រុងស្អាត់ ដែលជាផ្នែកមួយនៃព្រះរាជាណាចក្រអច្ឆរិយៈ ។
ដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាត រាជរដ្ឋភិបាលបានដាក់ចេញនូវយុទ្ធនាការមួយចំនួន ដូចជាយុទ្ធនាការ”យុវជន និងទីក្រុងស្អាត ” ទីក្រុងស្អាត ជាទីក្រុងដែលគ្មានសំរាមជាថង់ប្លាស្ទីក ហើរតាមខ្យល់” យុទ្ធនាការ សម្អាតឆ្នេរសមុទ្រ ក្រោមប្រធានបទ”ស្រឡាញ់ផ្ទៃ សមុទ្រខៀវស្រងាត់ ទីក្រុងបៃតង “ និងយុទ្ធនាការដាំដើមឈើក្រោមប្រធានបទ “ដាំដើមឈើផ្ដើមពីអ្នក” ។ទន្ទឹមនេះ បន្ដជំរុញលើកទឹកចិត្តយុទ្ធនាការ”ទេសចរណ៍ម្នាក់ ដើមឈើមួយដើម“ , ”យុវជនម្នាក់ ដើមឈើមួយដើម” និង ”គូរស្រករមួយគូរ ដើមឈើពីរដើម” ។
កិច្ចការទាំងអស់នេះជាការត្រៀមខ្លួនក្នុងការចូលរួមការប្រលងប្រណាំងទីក្រុងស្អាត អាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ ដោយមាន ចលនាប្រលងប្រណាំងទីក្រុងស្អាត ស្របតាមស្ដង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលត្រូវអនុម័តដោយរដ្ឋមន្ដ្រីទេសចរណ៍អាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាពេលកន្លងមក ។
ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើក្នុងពីធីនេះថា៖គ្រប់មន្ទីរ អង្គភាពពាក់ពន្ធ័ទាំងអស់ត្រូវរកទីតាំង ដាំដើមឈើសម្រាប់ អ្នកទេសចរណ៍ , យុវជន , គូរស្រករថ្មី ក្នុងផែនការខាងលើ។
ក្នុងនោះដែរបានដាក់ចេញនូវផែនការណែនាំសី្ដពីការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង និង សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាការ និងការងាររៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងសោភ័ណភាពក្រុងកំពង់ឆ្នាំង ដើម្បីប្រគល់ភារកិច្ចអោយ មន្ទីរ អង្គភាព ដែលមានទីតាំងស្ថិតនៅក្រុងកំពង់ឆ្នាំង ទទួលខុសត្រូវចូលរួមរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងសោភ័ណភាពស្របតាមដែនសមត្ថកិច្ចរបស់ខ្លួនសំរេចបានតាមផែនការអោយទទួលបានជោគជ័យ ៕



































