ខេត្តកំពង់ធំ៖ស្រុកប្រាសាទសំបូរ នាថ្ងៃទី១១ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ ឯកឧត្តម អុី សៀងហុង ប្រធានកាងារក្រុម ការងារកសាងសមាជិកពិសេស រួមសហការក្រុមការងារICE COFFEE តាមរយះ លោក ម៉ៅ ក្នេនរិទ្ធ អនុប្រធាន ក្រុមការងារកសាងសមាជិកពិសេស បានចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម សកម្មភាពមនុស្សធម៌ សប្បុរសធម៌មកចែកសម្ភារៈមានចំនួន៣សាលានៅក្នុងស្រុកប្រាសាទសំបូរ។
ឯកឧត្តម អុី សៀងហុង បានបន្តទៀតថា ម្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងឱកាសនោះ លោកបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ កាកបាទ ក្រហម កម្ពុជា ។ ក្នុងនាមឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹងនាំ បានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពក្នុងនោះ រួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ហើយវិស័យទាំង៤នេះ កំពុងអភិវឌ្ឍជាបន្តបន្ទាប់ដោយសព្វថ្ងៃនេះ យើងមាន ប្រពន្ធធារាសាស្ត្រប្រឡាយ ទឹកខ្វាត់ខ្វែង ផ្លូវគមនាគមល្អ ជាការពិតហើយ ដោយកន្លែងខ្លះមិនទាន់មានផ្លូវល្អ ក៏ពិតមែនតែនៅពេលខាងមុខនេះការអភិវឌ្ឍ និងធ្វើឱ្យមានផ្លូវល្អគ្រប់ទីកន្លែង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសដឹកកសិផលទៅកាន់ទីផ្សារកាន់តែងាយស្រួលផងដែរ។ មួយវិញទៀតវិស័យអគ្គិសនី ក៏បានពង្រីកបណ្តាញភ្លើងដល់ជនបទផងដែរ ដោយតំលៃភ្លើងថោកសមរម្យដែលអាចប្រជាពលរដ្ឋទទួលបាន។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុី សៀងហុង ក៏បានធ្វើការណែនាំ ដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ត្រូវស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខិតខំរៀនសូត្រ ដោយជៀសវាងការប្រើប្រាស់គ្រឿងញាន និងអំពើអបាយមុខផ្សេងៗ ដែលនាំអន្តរាយដល់ខ្លួន និងគ្រួសារ សង្គមជាតិ ត្រូវចូលរួមកម្មវិធីសង្គមឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ សម្រាប់ខ្លួនត្រូវពង្រឹងពង្រីកសមត្ថភាព ចំណេះដឹងទាំងភាសាខ្មែរ និងភាសា បរទេសឱ្យបានខ្លាំង ដើម្បីងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ និងងាយស្រួលរកការងារធ្វើ បានល្អទទួល បាន ជោគជ័យជាបន្តបន្ទាប់ទៅមុខទៀត។
សូមបញ្ជាក់ថាៈ សម្ភារៈរួមនិងថវិកា ដែលនាំមកចែកជួន សាលាចំនួន៣ខាងលើរួមមាន ៖១.សាលាបឋមសិក្សាសំបូរណ៍ចំនួនសិស្ស២៧០នាក់ និងចែកជូនសម្ភារៈសិក្សារួមនិងថវិកា២០.០០០រៀល ក្នុងម្នាក់នាក់ . លោកគ្រូ អ្នកគ្រូសរុប៩នាក់ (១៨០.០០០រៀល)។ ២.សាលាបឋមសិក្សាច្រមាស់ចំនួនសិស្ស១៧៦នាក់ ចែកជូនសម្ភារៈសិក្សារួមនិងថវិកា២០.០០០រៀលក្នុង ម្នាក់.លោកគ្រូអ្នកគ្រូសរុប៩នាក់(១៨០.០០០រៀល។៣.សាលាបឋមសិក្សាកូនក្អែក២៧៣នាក់ ចែកជូន សម្ភារៈសិក្សា រួមនិងថវិកា២០.០០០រៀលក្នុងម្នាក់. ដល់លោកគ្រូ អ្នកគ្រូសរុប៨នាក់ (១៦០.០០០រៀល) ។ សរុបរួមសិស្សានុសិស្សទាំង០៣សាលា មានចំនួន ៧១៩នាក់ និងលោក គ្រូអ្នកគ្រួ២៦នាក់ ៕
នាគសមុទ្រ