ប្រវត្តិសាស្ត្រវៀតណាម: ជ័យជំនះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បានបើកសម័យថ្មីសម្រាប់ប្រទេសវៀតណាម ហើយបានជួយទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរីកចម្រើនថែមទៀត

0

វៀតណាម៖ កំពុងរៀបចំសកម្មភាពដ៏ឧឡារិកជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ – ៣០ មេសា២០២៥)។ជ័យជំនះនៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ មិនត្រឹមតែជាទំព័រមាសដ៏ ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ទំនាក់ទំនងកម្ពុជា- វៀតណាមក្រោយសម័យអាណានិគមបារាំង។
ក្រឡេកទៅមើលបរិបទប្រវត្តិសាស្ត្រវិញ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ អាមេរិកបានធ្វើអន្តរាគមន៍យ៉ាងស៊ីជម្រៅនៅវៀតណាម រារាំងផែនការសម្រាប់ ការបោះឆ្នោតសកលដើម្បីបង្រួបបង្រួមតំបន់ទាំងពីររបស់វៀតណាម និងគាំទ្រការបង្កើត រដ្ឋាភិបាលវៀតណាមសាធារណៈរដ្ឋ(វៀតណាមខាងត្បូង)។ អន្តរាគមន៍របស់សហរដ្ឋ អាមេរិកក្នុងប្រទេសវៀតណាមបាននាំឱ្យមានការផ្ទុះសង្រ្គាមរវាងរដ្ឋាភិបាលភាគខាងត្បូង និង រដ្ឋាភិបាលភាគខាងជើងនៃប្រទេសវៀតណាមក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្ត (វៀតណាមហៅវាថាសង្រ្គាមតស៊ូប្រឆាំងនឹងអាមេរិកដើម្បីសង្គ្រោះប្រទេស ហើយកម្ពុជា តែងតែហៅវាថាសង្រ្គាមវៀតណាម)។ សង្គ្រាម​នេះ​មិន​ត្រឹម​តែ​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រាលដាល​ដល់​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ដូច​ជា កម្ពុជា និង​ឡាវ។ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣ អាមេរិកត្រូវបង្ខំចិត្តដកទ័ព ចេញពី ប្រទេសវៀតណាមដែលបណ្តាលឱ្យកងទ័ពវៀតណាមខាងត្បូងប្រឈមមុខនឹង ការលំបាក ជាច្រើន និងទទួលបរាជ័យជាបន្តបន្ទាប់នៅលើសមរភូមិ។ នៅដើមឆ្នាំ១៩៧៥​រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ(វៀតណាមខាងជើង) បានចាប់ផ្តើម ការវាយលុកទូទៅនិទាឃរដូវ និងការបះបោរជាមួយនឹងយុទ្ធនាការយោធាទ្រង់ទ្រាយធំ ជាច្រើន ហើយបានបញ្ចប់ដោយយុទ្ធនាការហូជីមិញ ដើម្បីរំដោះទីក្រុង Saigon – រដ្ឋធានីនៃ រដ្ឋាភិបាលវៀតណាមសាធារណៈរដ្ឋ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ប្រធានាធិបតីវៀតណាមសាធារណរដ្ឋ លោក Duong Van Minh បានប្រកាស ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ជាការកត់សម្គាល់ការបញ្ចប់សង្រ្គាមជាមួយនឹងជ័យជម្នះ ដ៏រុងរឿងសម្រាប់រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។ ជ័យជំនះ ថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ ត្រូវបានចាត់ទុកថា ជាសមិទ្ធិផលដ៏អស្ចារ្យបំផុត ក្នុងបុព្វហេតុរំដោះជាតិ និងការពារមាតុភូមិ ក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តវៀតណាមបើកសម័យថ្មីសម្រាប់ប្រជាជនវៀតណាម – គឺសម័យឯករាជ្យ ការបង្រួបបង្រួម និងកសាងប្រទេសរឹងមាំ និងរីកចម្រើន។
សម្រាប់ប្រទេសកម្ពុជា ជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជា ការបង្ហាញយ៉ាងច្បាស់នូវចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងវៀតណាម ក្នុងសម័យសង្គ្រាមទាមទារឯករាជ្យ។ ដោយពឹងផ្អែក លើការលះបង់ និងជំនួយដោយស្មោះពីកម្ពុជា រួមជាមួយ នឹងមិត្តអន្តរជាតិជាច្រើនទៀត វៀតណាមបានបញ្ចប់ភារកិច្ចបណ្តេញចក្រភពអាមេរិក បង្រួបបង្រួមប្រទេសដោយ ជោគជ័យ ជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥។ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលវៀតណាមបានថ្លែងម្តងហើយម្តងទៀតថា វៀតណាម នឹងមិនភ្លេចជំនួយដ៏មាន តម្លៃរបស់កម្ពុជាក្នុងការតស៊ូរបស់វៀតណាមសម្រាប់ការបង្រួបបង្រួមជាតិឡើយ។

៥០ឆ្នាំ ចាប់តាំងពីថ្ងៃជ័យជំនះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម បន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍លើវិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ។នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងការិយាល័យនយោបាយ នៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម តូ ឡាំ និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពថា សាមគ្គីភាព និងជំនួយទៅវិញទៅមក រវាងបក្សទាំងពីរ និងជាកត្តាចាំបាច់បំផុតនៃច្បាប់ មរតកចំពោះបុព្វហេតុបដិវត្តន៍ ការកសាង និងការពារមាតុភូមិនៃប្រទេសទាំងពីរ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនទាំងពីរ ដែលត្រូវបន្តថែរក្សា ការពារ ដាំដុះ និងបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម តូ ឡាំ បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ជាពិសេស និងផ្តល់អាទិភាពខ្ពស់ក្នុងការបង្រួបបង្រួម និងអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា។

ទោះបីជាស្ថានភាពពិភពលោក និងតំបន់នាពេលខាងមុខនឹងនៅតែមាន ការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជា​មុន​បាន​ក៏ដោយ ក៏ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម នៅតែរក្សាការប្រុងប្រយ័ត្ន និងប្រយុទ្ធប្រឆាំងនឹងការញុះញង់ជាតិនិយម ចង្អៀត​ចង្អល់ សកម្មភាពបង្កាច់បង្ខូច និងការបែកបាក់គ្នា ដើម្បីឲ្យចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី។ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនកាន់តែល្អប្រសើរ បៃតងជារៀងរហូត និង​និរន្តរភាព ដើម្បីជាប្រយោជន៍ដល់ ប្រជាជន កម្ពុជា និង វៀតណាម ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក៕ សហការី