ភ្ញៀវទេសចរណ៏ប្រមាណជិត ៤៣ម៉ឺននាក់មកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៣ថ្ងៃ

0

ខេត្តព្រះសីហនុ៖យោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានអោយដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានចំនួនប្រមាណជិត ៤៣ម៉ឺននាក់បានមក លេងកម្សាន្តក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈខេត្តព្រះសីហនុបានលើកឡើងថា ក្នុងឱកាស នៃពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នៅតាមបណ្ដាក្រុងស្រុក ទូទាំងខេត្តបានរៀបចំ កម្មវិធី សង្ក្រាន្តឆ្នាំ ថ្មី ដើម្បីបង្កើនភាពសប្បាយរីករាយស្និទស្នាល ជូនទៅដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបាន អញ្ជើញមក លេងកម្សាន្តនៅខេត្តព្រះសីហនុ តាមតំបន់ទេសចរណ៍នានាក៏ដូចជានៅតាម ដែនដីកោះក្រុង កោះរ៉ុងផងដែរ។

ដោយឡែកសម្រាប់ នៅឯក្រុងកោះរ៉ុង ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ វេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៥លោក រាជ សុវណ្ណ អភិបាលស្ដីទីក្រុងកោះរ៉ុង បានឱ្យដឹងថា៖មានត្រី ផ្សោតចំនួន ០៩ក្បាល បានបង្ហាញខ្លួនលេងទឹកនតាមឆ្នេរសមុទ្រ តំបន់ទឹករាក់ក្នុងភូមិព្រែកស្វាយ សង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង ដោយពួកគេ ហាក់មានភាពស្និតស្នាល់សប្បាយរីយរាយ ជាមួយ និងភ្ញៀវទេស ចរណ៏ផងដែរ៕

នាគសមុទ្រ