​ខេត្តបន្ទាយមានជ័យ​បាន​បើក​វេទិការ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ ទី​២

0


​បន្ទាយមានជ័យ​​  ​ព្រឹក​ថ្ងៃទី​១២​ខៃ​វិ​ច្ឆ​កា​ឆ្នាំ​២០១៤​នៅ​សាលាក្រុង​សិរីសោភ័ណ បាន​បើក​វេទិការ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី​២​។​ពិធី​នេះ​មានការ​ចូលរួម​លោក គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយ​មា​ជ័យ លោក​អុ​៊​ង​អឿន​ប្រ​ធា​ម​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​អ្នក​ទៀត​បាន​ចូលរួម​ផងដែរ​។​image (1)

លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍​ក្នុង​វេទិការ​ផ្សព្វផ្សាយ​នោះ​ថា វេទិការ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នេះ​បានបង្ហាញ​នូវ​តួនាទី​របស់​ក្រុមប្រឹក្សា​ព្រមទាំង​លទ្ធផល​សំខាន់ៗ​ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​តាមរយះ​ការអនុវត្តន​សកម្មភាព​រយះពេល​៩​ខែ​កន្លងមកនេះ​ក្នុងការ​ឆ្លើយតប​ជាមួយ​ម្ចាស់ឆ្នោត​ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តែម្តង​។​លោក​បាន​បញ្ជាក់ទៀតថា​ក្នុង​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នោះ​អ្នក​ចូលរួមបាន​ពិភាគ្សា​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​យ៉ាង​ផុលផុស​ព្រមទាំង​បាន​រកឃើញ​នូវ​បញ្ហា​ជា​អទិភាព​សំខាន់ៗ​សម្រាប់​រដ្ឋបាល​និង​លើក​កំពស់​គុណភាព​សេ​វ៉ា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើ​ឡើង​។​image (2)

លោក​អ៊ុង​អឿន​បាន​មានប្រសាសន៍​ក្នុងនោះដែរ​ថា​នេះ​ជា​ឪ​កាស​មួយ​សំរាប់​ឲ្យ​អ្នកចូលរួម​លើកឡើង​នូវ​បញ្ហា​ប្រឈម​និង​សំនូមពរ​ព្រមទាំង​បាន​នូវ​ការពិភាគ្សា​ប្រកបដោយ​តំលាភាព​គ្រប់​ជ្រុងជ្រោយ​។​ក្នុង​កម្ម​ពិធី​ផ្សព្វផ្សាយ​នោះដែរ​ប្រជាពលរដ្ឋ​បានលើកឡើង​រាល់​បញ្ហា​ប្រឈម​ក្នុងភូមិ​ឃុំ​របស់គាត់​ថា បញ្ហា​ទឹកស្អាត​នៅមាន​តំលៃ​ខ្ពស់ បញ្ហា​ភ្លើង​បុគ្គ​លឹក​ភ្លើង​ខ្វះ​បច្ចេកទេស​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​ស្ទើរ​រាល់​ឆ្នាំ បញ្ហា​ផ្លូវ​ក្នុងភូមិ​របស់គាត់​បំផ្លាញ​ដោយ​ទឹកជំនន់​ពិសេស​ដោយសារ​ឡាន​ដឹក​ដីភ្នំ​បើក​បែន​ខ្ទេចខ្ទី​អស់​ដោយសារ​ឡាន​ដឹក​ដី​នេះimage (3)

បញ្ហា​ធ្វើស្រែ​បាន​ស្រូវ​គ្មាន​ទីផ្សារ បញ្ហា​ប្រឈម​ខ្លាំង​គឺ​គ្រោះថ្នាក់​ចរាចរ អ្នកបើកប​បើក​ទាំង​ស្រវឹង ក្មេង​ទំនើង​ផឹក​សី​ុ​បើកបរ​ទាំង​ងងើល​ទៅបុក​គេ​ទាំង​កំរោល​និង​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ចំបង​ជាដើម​។​ចំណែក​បញ្ហា​ខ្លាំង​ជាងនេះទៀត​នោះ​គឺ​បញ្ហា​ការនាំ​ចូល​របស់​និង​ទំនិញ​គ្មាន​គុណភាព​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ដូចជា ការនាំ​ចូល​មាន់​មី​ុ​ន បន្លែ​ផ្លែឈើ​មាន​សារ​ធាតុគីមី​ុ​ច្រើន​ក្រោយ​ពេលដែល​ប្រជាពលរដ្ឋ​ហូប​ហើយ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ង​។​ចុងបញ្ចប់​លោក​គោ​ស៊ុំ​សារឿ​ត​បាន​អំពាវនាវ​ដល់​អ្នកមាន​ឡាន​និង​ម៉ូតូ​មេត្តា​រួត​រះ​យក​រថយន្ត​របស់ខ្លួន​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គា្ន​ជាសវាង​ផុតកំណត់​រដ្ឋ​ធ្វើការ​ផាក​វិន័យ​៕​image