យុវជនម្នាក់គិតខ្លីខឹងនឹងយាយតាមិនឲ្យជិះម៉ូតូក្នុងថ្ងៃបុណ្យចូលឆ្នាំសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

0

អ៊ុក ផ្លុង

សៀមរាប÷ យុវជន ឈាម រាវ ម្នាក់ ខឹង នឹង យាយតា របស់ ខ្លួន មិន ឲ្យជិះ ម៉ូតូ ដើរលេង ក្នុង រដូវ បុណ្យ ចូលឆ្នាំថ្មី សម្រេចចិត្ត

Oplus_131072

យក ខ្សែ ភ្លើង ចង ក នឹងដើម វល្លិ៍ ប្រេង លើ ដំបូក ស្នាយ សម្លាប់ខ្លួន។ ករណីនេះ កើតឡើង ក្នុង ភូមិ ត្រពាំង ត្រាវ ឃុំ គោក ធ្លោក ក្រោម ស្រុក ជីក្រែង ខេត្ត សៀមរាប។ ជនរង គ្រោះ ឈ្មោះ សាយ សុីន ភេទ ប្រុស អាយុ ២០ ឆ្នាំ បច្ចុប្បន្ន រស់ នៅ ជាមួយ យាយ តា ក្នុង ភូមិ កំពង់ ម្កាក់ ឃុំ គោក ធ្លក ក្រោម ស្រុក ជីក្រែង ខេត្ត សៀមរាប។ បើយោងតាមសម្តីលោក ទួន មន់ ត្រូវជា ជីតា របស់ ជន រង គ្រោះថា កាលពីល្ងាច ថ្ងៃ អង្គារ ទី ១៥ ខែ មេសា លោក បាន ស្ដីបន្ទោស ឲ្យជនរង គ្រោះ ព្រោះ ជន រង គ្រោះ បានយក ម៉ូតូ ស្គូពី របស់ លោក ជិះ បាត់ ពី ផ្ទះ ពីរ បី ថ្ងៃ ទើបចូលផ្ទះ ម៉្យាងវិញទៀត ឌុបគ្នាសុទ្ធតែ បី បួន នាក់ ម៉្យាងវិញទៀត ធ្វើការពី១ ខែទៅ១ ខែ មិនដែលសល់លុយ លោក បន្តថា ខណៈជនរងគ្រោះ ដើរ ទៅ យក ម៉ូតូម៉ាក ឌ្រីម ប៉ុន្តែត្រូវបាន ជីដូនដកកូនសោ ហើយ ប្រគល់ទៅ ប្អូន ប្រុស របស់ ជនរងគ្រោះ ។ ទន្ទឹមនឹងនោះដែរ អ្នកស្រី ពេជ្រ ថូ ត្រូវ ជា ជីដូន ថា អ្នកស្រី បាន ស្ដីបន្ទោស ឲ្យ ចៅ ប៉ុន្មាន ម៉ាត់ ហើយ ជនរង គ្រោះ បានចោល សម្ដី ថាខ្ចិល រស់ ព្រោះ យាយ តា មិន ស្រលាញ់ ខ្លួន ស្រលាញ់ តែ អាប្អូន អ្នកស្រី បន្តថា ចាប់ពីថ្ងៃនោះមកបាត់រហូត ដល់ថ្ងៃនេះ គឺ ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ មេសា ឆ្នាំ ២០២៥ ទើប មាន គេប្រាប់ថា ចៅ ប្រុស របស់ អ្នកស្រី ចងកសម្លាប់ ខ្លួន បាត់ ហើយ។ បើតាមការអះអាង របស់ យាយ តា ថាចៅ របស់ពួកគាត់ បានបាត់ ខ្លួន តាំងពី ថ្ងៃពួកគាត់បានស្ដីបន្ទោស មកម៉្លេះ។

Oplus_131072

អ្នកស្រី ម៉ៅ មៀន រស់នៅ ក្នុង ភូមិ កើត ហេតុ ខាងលើ ជាអ្នក ប្រទះ ឃើញ សាកសព ដំបូងគេបង្អស់ថា អ្នកស្រី ទៅ ចាក់ អង្រ្កង លុះដើរដល់ កន្លែង កើត ហេតុ ស្រាប់តែប្រទះ ឃើញ សាកសព ចងក ស្ថានភាព ខ្នៅស្គិល ប៉ុន្តែ មិនស្គាល់ ថាជានរណានោះទេ? អ្នកស្រី ភ័យខ្លាច ដោយក្ដី រន្ធត់ ហើយ ក៏ បាន រត់ត្រឡប់ មក ផ្ទះវិញដើម្បី ប្រាប់ អ្នក ស្រុក ឲ្យនាំ គ្នា ទៅមើល ទើបដឹងថាជនរង ឈ្មោះ សាយ សុីន ។
ជុំវិញ រឿង ក្មេង ឈាម រាវ ធ្វើ អត្តឃាត ខាងលើនេះ អនុសនីយ៍ទោ ជា និមល មេប៉ុស្តិ៍ នរគបាល សង្កាត់រដ្ឋបាល គោក ធ្លក ក្រោម ប្រាប់ អ្នកសារព័ត៌មាន ថា ក្រោយ ពីសាកសួរ អ្នក ពាក់ព័ន្ធ ជាមួយជនរងគ្រោះ ព្រមទាំង មន្ត្រី នគរបាលជំនាញ ខាង ពិនិត្យ សាកសព សហការជាមួយ គ្រូ ពេទ្យ បានធ្វើ កោសល្យវិច័យរួច បញ្ជាក់ថា សាកសព ជនរង គ្រោះ ពិតជាស្លាប់ ដោយសារ ចងក សម្លាប់ ខ្លួនឯងពិត ប្រាកដ មែន ពេលនេះ សព ជនរងគ្រោះត្រូវបានក្រុម គ្រួសារ និងអ្នកស្រុក ភូមិ យកមក បូជា នឹង កន្លែង ព្រោះ សពមានស្ថានភាព ស្អុយ រលួយ ទៅហើយ រួចយកឆ្អឹង ទៅ ធ្វើបុណ្យ តាម ប្រពៃណីនៅឯផ្ទះ៕