​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោ​មទម្លាក់​ប្រអប់​ថ្ម​ជម្រក សិប្ប​និ​មិ្ម​ត​ចំនួន​១០​ដុំ​ក្នុង​ដែន​សហគម​ន៌​នេសាទ​ស្រុក​ព្រៃនប់​

0


ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​នាំយក​ប្រអប់​ថ្ម​ជម្រក​សិប្ប​និ​មិ្ម​ត ទៅ​ទម្លាក់ នៅ​ក្មុង​ដែន​នេសាទ​សហគម​ន៌​ព្រៃនប់​២ ស្ថិត​នៅមុខ​ឃ្លង​ព្រែក​កំពង់​ចិន ភូមិ​ទួល​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​IMG-20141112-WA0022
​លោក នេន ចំរើន នាយ​ខណ្ឌ​រ្ដឋបាល​ជលផល​កំពង់​សោម មានប្រសាសន៍​អោយដឹងថា ជម្រក​ថ្ម​សិប្បនិម្មិត ដែល​យើង​យកមក​ទំលាក់​នាពេលនេះ មាន​១០​ដុំ ធ្វើ​អំពី​បេង​តុង មាន​ទំហំ ១m x ១m ក្នុង​១​ដុំ​មាន​ទម្ងន់ ៥៤៨​គីឡូក្រាម ដើម្បី​ការពារ​កន្លែង​បន្ត​ពូជ​របស់​គ្រែង​ឈាម ទប់ស្កាត់​បទល្មើស​នេសាទ​គ្រែង​ឈាម​បាន​មួយកំរិត ព្រមទាំង​ធ្វើការ​បែងចែក​តំបន់​អភិរក្ស និង​តំបន់​ធ្វើ​នេសាទ​គ្រែង​ឈាម និង ជា​ជម្រក​សុវត្ថិភាព​តាម​មច្ឆា​ជាតិ​។IMG-20141112-WA0016

ការទម្លាក់​ថ្ម សិប្បនិម្មិត ដើម្បី​បង្កើន​ជីវភាព​ប្រជា​នេសាទ គ្រែង​ឈាម អោយមាន​ការកើន ឡើង ធានាបាន​និរន្តរភាព​គ្រែង​ឈាម​នាពេល​អនាគត ក្នុង​ការធ្វើ​នេសាទ​ដោយ​ដៃ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​នេសាទ​អចិន្ត្រៃយ៍ ៤ ភូមិ គឺ ភូមិ​ព្រែក​ប្រស់ ព្រៃ​សង្កែរ ព្រែក​ទាល់ និង​ភូមិ​កំពង់​ចិន ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ។IMG-20141112-WA0018

ប្រជា​នេសាទ​ដោយ​ប្រយោល​មាន ២​ភូមិ គឺ​ភូមិ​ជម្ពូរ​ខ្មៅ ភូមិ​កោះ​ខ្យង ឃុំ​ទួល​ទទឹង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ ២០០៦ រហូតដល់​២០០៩ សហគមន៍​នេសាទ បានទទួល​ការគាំទ្រ​ពី​អង្គការ​ស៊ី​ហ្វ​និ​ច បាន​បង្កើត​ធនាគារ​ក្តាមសេះ ដែល​សុវត្ថិភាព​គ្រែង​ឈាម បាន​ទម្លាក់​ថ្ម​ជម្រក​សប្ប​និម្មិត ចំនួន ២៤​ដុំ ។ ការទម្លាក់​ថ្ម​សិប្ប​និ​មិ្ម​ត​មាន​សា​រះ​សំខាន់​ណាស់ ដើម្បី​បង្កើន​ជម្រក​របស់​មច្ឆា​ជាតិ​នៅក្នុង​ដែន​សហគម​ន៌​នេសាទ​សមុទ្រ ព្រមទាំង​ការថែរក្សា អភិរក្ស​គ្រែង​ឈាម និង​មច្ឆា​ជាតិ​ឪ្យ​បាន​គង់វង្ស និង​សម្បូរ​ឡើងវិញ ជាពិសេស​ទប់ស្កាត់​នូវ​ការធ្វើ​នេសាទ​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ផងដែរ ។​IMG-20141112-WA0024
​ឯកឧត្តម យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ មានប្រសាសន៍​សំណេះសំណាល​ដោយ​គូសបញ្ជាក់ថា ការទម្លាក់​ជម្រក​ថ្ម​សិប្បនិម្មិត​នេះ គឺ​ដើម្បី​ការពារ​កន្លែង​បន្ត​ពូជ​របស់​មច្ឆា​ជាតិ ទប់ស្កាត់​បទល្មើស ការធ្វើ​នេសាទ​ខុសច្បាប់ ដែល​ធ្វើអោយមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ក្នុងការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​ក្នុង​ដែន​សហគមន៍​ដែល​រស់នៅ​ជា​អចិន្ត្រៃយ៍​ដោយ​ពឺ​ង​ផ្អែកទៅលើ​ការធ្វើ​នេសាទ ដោយ​ដៃ សំរាប់​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​បងប្អូនIMG-20141112-WA0026

ដោយ​ការពារ​មិនអោយ​មានការ​លួច​ធ្វើ​នេសាទ​ដោយ​ទូក​អួន​អូស​ដែល​ច្បាប់​ហាមឃាត់ ពង្រីក​ដែន​នេសាទ​សំរាប់​ទុកអោយ​ប្រជា​នេសាទ​ក្រីក្រ ដែល​គ្មាន​មធ្យោបាយ​ចេញទៅ​នេសាទ​នៅ​សមុទ្រ​ក្រៅ បង្កើន​ឡើងវិញ នូវ​ប្រភពធនធាន​ជលផល​ក្នុង​តំបន់ និង ដើម្បី​ការពារ​បាន​នូវ​បរិស្ថាន ជីវចម្រុះ បាតសមុទ្រ​បានល្អ​ប្រសើរ​ផងដែរ ឯកឧត្តម​ក៌​បានធ្វើការ អំពាវនាវ​ដល់​ប្រជា​នេសាទ​ចូលរួម រួម​ថែរក្សា និង​អភិរក្ស​តំបន់​សហគម​ន៌​របស់ខ្លួន ដើម្បី​ផល​ប្រ​យោ​ជ​ន៌​រួម​របស់​យើងទាំងអស់គ្នា​ក្នុងការ​ប្រកបមុខរប​រ​នេសាទ​ជា​លក្ខណ​គ្រួសារ ៕​ ​ ​