​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​ជូនដំណឹង​ជា​លើកចុងក្រោយ​ដល់​អាជីវករ​ ​លក់ដូរ​នៅ​ខាង​ក្រៅរបង​ខាងលិច​ផ្សារ​ដងទង់​ឲ្យ​រុះរើ​តូប​

0


​ ​កោះ​កុ​ងះ​អាជ្ញាធរ​ក្រុង​ខេ​ម​ភូមិន្ទ បានចេញ​សេច​កី្ត​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​
១១​វិ​ច្ជិ​កា​ឆ្នាំ​២០១៤​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប៉ែន ប៊ុន​ឈួ​យ​អភិបាលក្រុង​សី្ត​ទី​
​តម្រូវ​ឲ្យ​អាជីវករ​ទាំងអស់​ដែល​កំពុង​បន្ត​លក់ដូរ​យ៉ាង​អនាធិប្បតេយ្យ​នៅ​ផ្នែក​ខាងក្រៅ​
​របង​ប៉ែក​ខាងលិច​ផ្សារ​ដងទង់​ត្រូវ​រុះរើ​តូប​របស់ខ្លួន​ចេញ​ឲ្យ​បាន​មុន​ថ្ងៃទី​១៧​វិ​ច្ជិ​កា​ឆ្នាំ​
២០១៤​។​DSC03192
​ ​ខឹ្ល​ម​សារ​នៅក្នុង​សេច​កី្ត​ជូនដំណឹង​បាន​គូសបញ្ជាក់ថា ក្នុងករណី​រឹង​រុះ អាជ្ញាធរ​
​ក្រុង​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ទៅតាម​ការចាំបាច់ ហើយ​រាល់​ការបាត់បង់​ខូចខាត​សម្ភារៈ​
​និង​ទំនិញ​ផ្សេងៗ អាជ្ញាធរ​ក្រុង​នឹងមិន​ទទួលខុសត្រូវ​ឡើយ​។​​ ​ទាក់ទង​និង​ការជូនដំណឹង​ឲ្យ​រុះរើ​នេះ លោក​ប៉ែន ប៊ុន​ឈួ​យ អភិបាលក្រុង​សី្ត​ទី​​បាន​ឲ្យ​ដឹងថា ដោយ​កន្លងមក​អាជ្ញាធរ​ក្រុង​បានរៀបចំ​ទីតាំង​នោះ​ជា​ចំណ​តរថរ​យន្ត​និង​ម៉ូតូ​​ហើយ​អាជ្ញាធរ​ក៏បាន​ជូនដំណឹង​និង​សម្របសម្រួល​ជាមួយ​បងប្អូន​អាជីវករ​ជាច្រើនលើក​​ច្រើនសារ​មកហើយ តែ​បងប្អូន​មួយចំនួន​នៅតែ​បំពាន​ប្រើប្រាស់​ទីតាំង​ខាងលើ ធើ្វ​ជា​កន្លែង​​លក់ដូរ​ដដែល​។​DSC03191
​ ​លោក​អភិបាលក្រុង​សី្ត​ទី​បាន​ឲ្យ​ដឹង​បន្ថែមថា ដើម្បី​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​
​សាធារណៈ អនាម័យ​បរិស្ថាន​និង​សោ​ភណ្ឌ​ភាព​ក្រុង​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ក្នុង​ឱ​កា​
​ស​ដែល​ខេត្តកោះកុង​ធើ្វ​ម្ចាស់ផ្ទះ​នៃ​ទី​វា​បុណ្យ​សមុទ្រ​និង​ក្រុង​ខេមរភូមិន្ទ​ឈរ​ជា​បេក្ខភាព​
​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផង​នោះ អាជ្ញាធរ​ចាំបាច់​រៀបចំ​ទីកន្លែង​នោះ​ទៅជា​ចំណ​តរថ​
​យន្ត​ឡើងវិញ​។​
​ ​សូមបញ្ជាក់​ថាះ កាលពី​ដើមខែ​វិ​ច្ជិ​កា​កន្លងទៅ​ថ្មីៗ​នេះ អាជីវករ​លក់ដូរ​នៅត្រង់​
​ចំណុច​ ខាង លើ ដែលមាន​គ្នា​ប្រមាណ​១០០​នាក់​តំណាង​ឲ្យ​អ្នកលក់ដូរ​ចំនួន​១០២​តូប​បាន​ផ្ទុះ​ធើ្វ​ការតវ៉ា​ម្តង​រួចហើយ​មកកាន់​សាលាខេត្ត ដោយ​សុំ​កុំ​ឲ្យ​មានការ​រុះរើ​។​
​ ​រូប​ថ​តះ​តូប​ លក់ដូរ​អនាធិប្បតេយ្យ​នៅក្រៅ​របង​ប៉ែក​ខាងលិច​ផ្សារ​ដងទង់​
​ខេត្តកោះកុង ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះ​រើចេញ​