​​រថយន្ត​ស៊ាំ​ង​យ៉ុង​៣​គ្រឿង​ដឹក​អ្នកដំណើរ​បន្លំ​ដឹកឈើ​ប្រណិត​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ ​

0

ស្ទឹងត្រែង​៖​រថយន្ត​ស៊ាំ​ង​យ៉ុង​ដឹក​អ្នកដំណើរ​ចេញពី​ស្រុក​សៀម​ប៉ាង​មក​ខេត្តស្ទឹងត្រែង​ចំនួន​៣​គ្រឿ​​ង​បន្លំ​ដឹកឈើ​ប្រណិត បង្កប់​ក្រោម​កៅអី ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង បានធ្វើការ​ចុះបង្ក្រាប ចាប់បញ្ជូន​មកកាន់​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​1.12_15.10
​រថយន្ត​ទាំង​៣​គ្រឿង​បន្លំ​ដឹកឈើ​ប្រណិត មួយគ្រឿង​បង្ក្រាប នៅ​ល្ងាច​ថ្ងៃទី​១១​វិច្ឆិកា និង​២​គ្រឿង​​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ស្ថិតក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី​ក្រុង​ស្ទឹង​ត្រែ​។​​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ឲ្យ​ដឹងថា​៖​រថយន្ត​ដឹកឈើ​ប្រណិត​៣​គ្រឿង​ដែល​សមត្ថកិច្ច បង្ក្រាប​​ជា​រថយន្ត​ស៊ាំ​ង​យ៉ុង​ប្រភេទ​ទេសចរណ៍​ចំណុះ​១៥​កៅអី ព​ណិ៍​ស​ពីរ​គ្រឿង​គ្មាន​ស្លាក​លេខ​និង​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2S 0615 ។​4.11.12_15.09
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​បន្តថា​រថយន្ត​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​កាលពីរ​ល្ងាច​ថ្ងៃទី​១១​វិច្ឆិកា​ដឹកឈើ​ប្រណិត​ចំនួន​១០​សន្លឹក​ស្មើ​និង​០,៥២៤​ម៉ែត្រគូប និង​២​គ្រឿង​ទៀត​ដែលមាន​សន្លឹក​ទ្វារ​ជាង​១០​សន្លឹក តែ​មិនទាន់​ដឹង​ចំនួន​ម៉ែត្រគូប​នៅឡើយ​ទេ ។ រថយន្ត​ទាំង​៣​គ្រឿង​នេះ ត្រូវបាន​គេ​កែឆ្នៃ​ដាក់​​ឈើ​ក្រោម​កៅអី ហើយ​ឈើ​នេះ​ជា​ប្រភេទ​ឈើ​ធ្នង់​សន្លឹក គ្រាន់តែ​គេ​កែឆ្នៃ​បន្តិចបន្តួច ដើម្បី​បន្លំ​ភ្នែក​សម​​ត្ថ​កិច្ច​តែប៉ុណ្ណោះ​។​
​ប្រភព​បាន​បន្តថា​៖​បច្ចុប្បន្ន​រថយន្ត​ស៊ាំ​ង​យ៉ុង​ដឹក​អ្នកដំណើរ​ភាគច្រើន ត្រូវបាន​គេ​កែឆ្នៃ​ដឹកឈើ​ប្រ​​ណិ​ត​ស្ទើរតែ​គ្រប់​រថយន្ត ជាក់ស្តែង​ដូចជា​រថយន្ត​ខាងលើ​គេ​បាន​ដឹក​ចេញពី​ស្រុក​សៀម​ប៉ាង​មក​ដាក់​តាម​​រោង​សិប្បកម្ម និង​នៅតាម​ផ្ទះ​ទើប​ដឹក​តាម​រថយន្ត​ស៊ាំ​ង​យ៉ុង​ដឹក​អ្នកដំណើរ​ស្ទឹងត្រែង ភ្នំពេញ បន្តទៅ​កាន់​​ទីផ្សារ​ប្រទេសជិតខាង​និង​ទៅកាន់​ទីក្រុង​ភ្នំពេញ ដែលជា​ទៅ​ផ្សារ​គោលដៅ ។ ករណីរ​ដឹកឈើ​តាមរ​ថយ​​ន្ត​ដឹក​អ្នកដំណើរ​នេះ សព្វថ្ងៃ​កំពុង​តែមាន​សុ​វត្តិភាព​យ៉ាងខ្លាំង គឺ​គ្រាន់តែ​បង់លុយ​ឲ្យ​សមត្ថកិច្ច នៅតាម​​ដងផ្លូវ​គោលដៅ វា​អាច​ដំណើរការបាន​យ៉ាង​រលូន​ហើយ​រថយន្ត​ចេញពី​ខេត្តស្ទឹងត្រែង មួយ​យប់ៗ​បន្លំ​ដឹក​
​ឈើ​មិនតិចជាង​៣០​គ្រឿង​នោះទេ​។M2U00137

ហើយ​ក្នុង​ឈើ​១​ដុំ​២​តឹក​គុណ​និង​២​តឹក​ប្រវែង​មួយ​ម៉ែត្រ​ពីរ​តឹក​ឈ្នួល​​ប្រាំបី​ម៉ឺន​រៀល បើ​២៥​គុណ​និង​២៥​ប្រវែង​មួយ​ម៉ែត្រ​ពីរ​តឹក​មួយ​ដុំ​ឈ្នួល​១០​ម៉ឺន​រៀល ទោះបីជា​រថយន្ត​នេះ​
​មាន​អ្នកដំណើរ​ពីរ​បីនាក់​ក៏ដោយ​ក៏​អាចធ្វើ​ដំណើរ​ទៅ​ដែរ ចំណែក​រថយន្ត​សាំ​យ៉ុង​ខ្លះ​បើទោះបី​ជាមាន​ភ្ញៀ​​វ​ជិះ​តិចតួច​ក្តី ឲ្យ​តែ​បានដាក់​បង្កប់​ឈើ​ពីក្រោម ក៏​អាច​រកលុយ​បាន​ច្រើន​ដែរ​ក្នុង​មួយ​ជើង គឺ​ចាប់ពី​៨០​ម៉ឺន​​ដល់​១​លាន​រៀល​ដោយបាន​ចំណេញ​ផល​កម្រៃ​ពី​ការដឹកឈើ​នេះ ហេតុដូច្នេះ​ជំនាញ​គួរ​ចាត់វិធានការ​ទៅ​​លើ​រថយន្ត​ទាំងនោះ​ផង​។​
បច្ចុប្បន្ន​ឃើញថា​រថយន្ត​ទាំង​៣​គ្រឿង រួមទាំង​វត្ថុតាង​បទល្មើស ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ប​ញ្ចូ​ន​យកមក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ធ្វើ​ការបង់​ផាកពិន័យ​ទៅ​​តាមច្បាប់​ស្តីពី​ព្រៃឈើ​៕