​​យុវជន​ម្នាក់​គ្រោះថ្នាក់​ចរាចរ​បាក់ជើង​ស្តាំ​ប៉ុន្តែ​មិន​ ​ស្លាប់​ដោយសារ​បាន​ពាក់មួក​ការពារ​សុវត្ថិភាព​

0

ខេត្តព្រះវិហារ​​យុវជន​ស្ទាវ​ម្នាក់​រងរបួស​ធ្ងន់​សន្ល​ប់​ឈឹង​ខ​ណះ​ពេល​គាត់​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​សា​ធា​រណះ​ហើយ​ភ្លាត់ស្នៀត​ទៅបុក​រថយន្ដ​យី​ឌុប​១​គ្រឿង​កំពុង​ចត​ស្ងៀម​ស្រប​ទិស​គ្នា​បណ្តាលអោយ​ជនរងគ្រោះ​បាក់ជើង​ខាងស្តាំ​និង​គ្រាំគ្រា​ពេញ​ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​២០១៤​ស្ថិតនៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​20141112_120631
​ស្ថានភាព​គ្រោះថ្នាក់​ចរាច​រដ៍​អាក្រក់​នេះ​ជនរងគ្រោះ​ប៊ិះ​នឹង​ស្លាប់បាត់​បង់ជីវិត​បោក​ក្បាល​ទៅនឹង​ថ្នល់​កុំ​បាន​ជនរងគ្រោះ​ពាក់មួក​ការពារ​សុវត្ថិភាព​តែប៉ុណ្ណោះ​។​នៅនឹងកន្លែង​កើតហេតុ​យើង​ឃើញ​មួក​ការពារ​សុវត្ថិភាព​បាន​ប្រេះ​បែក​ស្រាំ​ដោយសារ​កំលាំង​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​។​ការពាក់​មួកសុវត្ថិភាព​ពិតជា​មាន​ប្រសិទ្ធភាព​ប្រាកដ​មែន​គឺ​វា​បាន​ជួយ​ការពារ​ជីវិត​មនុស្ស​គ្រប់ពេលវេលា​ក្នុងពេល​ធ្វើដំណើរ​បើកប​រ​ម៉ូតូ​។​
​តាម​សាក្សី​បានអោយដឹងថា​មុនពេល​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ឃើញ​យុវជន​ស្ទាវ​ម្នាក់នេះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រែ​ពេញ​ផ្លូវ​ធ្វើដំណើរ​សង្ស័យ​ស្រវឹងស្រា​ជោកជាំ​។​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ​តែងតែ​ភ័យ​លស់​ព្រលឹង​រៀងរាល់ថ្ងៃ​ព្រោះ​យុវជន​ស្ទាវ​នេះ​មាន​ចរិត​ឬ​ក​ពារ​ព្រហើន​និង​មាន​ទម្លាប់​បើកបរ​ម៉ូតូ​លឿន​មិន​គោរព​ច្បាប់​ចរាចរ​នោះទេ​។​20141112_120555
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ជនរងគ្រោះ​ខាងលើ​ឈ្មោះ​ម៉ៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​មិន​ពេញចិត្ត​យុវជន​ស្ទាវ​ជា​ជនរងគ្រោះ​ម្នាក់នេះ​ទេ​ព្រោះតែ​ម៉ូតូ​របស់គេ​បំពាក់​ស៊ី​ប្លេ​រ​ឮ​បំពង​សំលេង​រំខាន​ហើយ​លេង​បំពង់​ស៊ី​មាំ​ង​ធំ​ប្រែ​ន​ថែមទៀត​។​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​រីឯ​យុវជន​ស្ទាវ​ម្នាក់នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​សេព​គ្រឿងញៀន​ផងដែរ​។​
​លោក​គង់គារ​អធិការនគរបាល​ស្តីទី​ក្រុង​ព្រះវិហារ​បាន​និយាយថា​ជនរងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​ដឹកបញ្ជូន​បន្តទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ព្រោះតែ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​មិនមាន​ឧបករណ៍​ត​ឆ្អឹង​បាក់​នោះទេ​។​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​ជនរងគ្រោះ​បង្ក​ទ្បើង​ដោយ​ខ្លួនឯង​៕