​ដឹង​អត់ ! ម្ចាស់​បទ Baby I’m Sorry ដ៏​ល្បីល្បាញ ជា​កូន​ម្ចាស់​បទ “​បើជា​គូ​” លោក វ័រ សារុន​

0

​ភ្នំពេញ​៖ បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា Baby I’m Sorry ជា​បទ​ស្នាដៃ​កូន​ខ្មែរ និពន្ធ និង​ច្រៀង​ដោយ លោក សារុន កល្យាណ ហៅ ជេ​មី ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​នេះ ។ បទ​នេះដែរ បើសិនជា​ស្តាប់​ម្តង​ហើយ គឺ​ចង់​ស្តាប់​ម្តងទៀត ដោយ​មិន​ជិនណាយ​ឡើយ ហើយក៏​មិន​អាចមាន​ឈ្មោះថា​ជា បទ​ចម្រៀង​ស្លាប់​មុន​ម្ចាស់ ដូច​បទ​កូ​ពី​គេ​នាពេល​បច្ចុប្បន្ននេះ ។បទ Baby I’m Sorry ដែល​បង្ហោះ​តាំងពី​ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៤ នេះ​មាន​អ្នកទស្សនា​ជាង ២ សែន​នាក់ ដែល​អាច​និយាយថា​ជា បទ​ចម្រៀង​ខ្មែរ ដំបូង ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ក្នុង​លក្ខ​ណ្ឌ ប្រពន្ធ​ផ្សព្វផ្សាយ​ខ្មែរ ហាក់​នៅមានកម្រិត​នោះ ។​

​មនុស្ស​ជាច្រើន ស្គាល់​បទ Baby I’m Sorry របស់លោក សារុន កល្យាណ ហៅ ជេ​មី តែ​មិនបាន​ស្គាល់​ពី​ប្រវត្តិ​រូបលោក​យ៉ាងណា​នោះទេ តែ​បើសិនជា​ងាក​ទៅកាន់​អតីតកាល​វិញ លោកអ្នក​ប្រា​កជ​ជា​ដឹងថា លោក សារុន កល្យាណ ជា​នរណា ? លោក សារុន កល្យាណ គឺជា​តំណក់ឈាម របស់​តារាចម្រៀង​ជំនាន់​ដើម​ដ៏​ល្បីល្បាញ និង​ជា​ម្ចាស់​បទ “​បើជា​គូ​” លោក វ័រ សារុន ។

​លោក វ័រ សារុន ជា​អ្នកចម្រៀង​ជើងចាស់​ដែល​ល្បីល្បាញ​តាមរយៈ​បទ ម៉ាក់​ស៊ី បទ ញៀន​បារី និង​បទ បើជា​គូ​។ សព្វថ្ងៃ​លោក​នៅមាន​ជីវិត​នៅឡើយ ហើយ​កំពុង​ចំណាយពេល​ចុងក្រោយ​នៅ​ជាមួយ​ធម្មជាតិ​នៅ​ចំការ​របស់គាត់​នៅ​តំបន់ភ្នំ​គីរីរម្យ​។ គួរបញ្ជាក់​ផងដែរ​ថា​ក្នុងចំណោម​កូនៗ​របស់គាត់​ទាំងអស់ មានកូន​ប្រុស​ម្នាក់​ដែលមាន​និស្ស័យ​ខាង​បទ​ចម្រៀង និង​អាច​ចៀង​បាន​យ៉ាង​ពិ​រោះ​។ កូនប្រុស​របស់គាត់​ឈ្មោះថា សារុន កល្យាណ (​ហៅ ជេ​មី​) មាន​ទេ​ព្យ​កោសល្យ​ក្នុងការ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​។​Jimmy

​បើតាម​ប្រភពពី​ទំព័រ ហ្វេ​ស​ប៊ុ​កលោក សារុន កល្យាណ ថ្មីៗ​នេះ ដែរ​លោក​បានសរសេរថា “​ពិតណាស់​មាន​មនុស្ស​តិច​ណាស់ ដែល​បានដឹង​រឿងនេះ​” ដោយ​ភ្ជាប់​មក​ជាមួយនឹង​បទ​ចម្រៀង “​បើជា​គូ​” លោកឪពុក​ខ្លួន​ផងដែរ​។
​សូមបញ្ជាក់​ផងដែរ​ថា លោក សារុន កល្យាណ មកទល់នឹង​ពេលនេះ​បាន​និពន្ធ​បទ​ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ ចំនួន ២០ បទ ហើយ​តារាចម្រៀង​រូបនេះ កំពុងតែ​សាបព្រោះ​នូវ​និន្នាការ​និពន្ធ​បទ​ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ ក៏ដូចជា​ក្រើនរំឭក​ឲ្យ​ខ្មែរ​ចេះ​ភ្ញាក់ខ្លួន កុំ​ចម្លង​វប្បធម៌​បរទេស​ច្រើ​ពេក ជីវិត​ខ្លី​ណាស់ គួរ​ពន្យល់​ទុក​ស្នាដៃ ដើម្បី​ជា​អនុស្សាវរីយ៍ ដល់​ក្មេងជំនាន់ក្រោយ​៕