កំពង់ធំៈ ជំលោះផ្ទៃក្នុងរបស់មន្ទីរពត៌មានខេត្តកំពង់ធំ ក្លាយជាជំងឺរ៉ាំរ៉ៃ ចាប់តាំងពីលោកស្រី ង៉ែត ណារីន បោះឆ្នោត ឯកកោ ដោយគ្មានបេក្ខជនឈរឈ្មោះបោះឆ្នោត គឺមានតែម្នាក់ឯងបោះក៏បោះខ្លួនឯង ជាប់ក៏ជាប់តែខ្លួនឯង ជាហេតុ ធ្វើអោយមន្ត្រីបំរើការក្នុងមន្ទីរកើតការមិនពេញចិត្តរបស់លោកស្រី និងមានទាមទារឲ្យមានការផ្លាស់ប្តូរប្រធានមន្ទីរថ្មី ដើម្បីបំរើការក្នុងខេត្តកំពង់ធំ ។
តែទោះបី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន បានសំដែងការប្រឆាំងតវ៉ាជាច្រើនលើកច្រើនសារ ទៅលើការដឹកនាំរបស់ប្រធានស្តីទី លោកស្រី ង៉ែត ណារីន កន្លងមកក៏ដោយ រហូតមកដល់បច្ចុប្បន្ននេះក៏ពុំទាន់មានថ្នាក់ដឹកនាំខេត្តក៏ដូចជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់វិធានការ និងធ្វើការដោះស្រាយទៅលើវិវាទឬក៏បណ្តឹង តវ៉ារបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំម្តងណាឡើយ។
មន្ត្រីនៃមន្ទីរពត៌មានខេត្តកំពង់ធំ បានផ្ញើរលិខិតមកសារពត៌មាន កម្ពុជាថ្មី និងអង្គភាពសារពត៌មានផ្សេៗ ដើម្បីសុំឲ្យជួយចុះផ្សាយដែលមានខ្លឹមសារដូចខាងក្រោម បណ្តឹងទាំងនោះរួមមានះការមិនទទូលយកបេក្ខភាពលោកស្រីង៉ែត ណារីនជាប្រធានមន្ទីរព័ត៌មាន ដោយយោងទៅលើការដឹកនាំ មួយរយះកន្លងមកជាប្រធានស្តីទីការ ដែលលោកស្រីមិនមានសមត្ថភាពនិងធ្វើការបែងចែក ប្រកាន់បក្សពួក ធ្វើអោយបែកបាក់សាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរ និងមានភាពរង្គោះរង្គើផ្ទៃក្នុង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជះឥទ្ធិពលមិនល្អ
សំរាប់មន្ទីរព័ត៌មានខេត្តកំពង់ធំ ទាំងនេះបាន ឆ្លុះបញ្ចាំងអោយនូវសមត្ថភាពដឹកនាំ និងចំណេះដឹងរបស់គាត់ព្រោះថា លោកស្រីរូនេះ មានះ ទី១- កំរិតវប្បធ៏មទាបពេកពុំទាន់ជាប់ឌីសប្លូមផង ទី២- មានអាកប្បកិរិយាមានះរឹងរួសមិន ចេះស្តាប់មតិយោបល់ថ្នាក់ក្រោម ទី៣-ពុំទទូលខុសត្រូវលើការងារ(ខុសដាក់អោយគេ ត្រូវគាត់ ទទូលយក)ទី៤-ពុំមានគំនិតចេះឆ្នៃប្រឌិតនិង ការដឹកនាំក្នុងវិស័យព័ត៌មានដែលបច្ចុប្បន្ននេះ ពិភពលោកបានព័ត៌មានជាឆ្អឹងខ្នងយ៉ាងសំខាន់នៃការអភិវឌ្ឍន៏ អ្នកទទូលបានព័ត៌មាន អ្នកនោះនិងទទូលបានជោគជ័យ។
ផ្ទុយទៅវិញមានការលេចឮព័ត៌មានថា លោកស្រីប្រធានស្តីទីកំពុងប្រឹងប្រែងរត់ការយ៉ាងខ្លាំង ដោយមានមន្ត្រីខិលខូចថ្នាក់ខេត្ត និងថ្នាក់ក្រសួង ចូលរួម ឃុបឃិតជាមួយ ដើម្បីធ្វើជាប្រធានមន្ទីរព័ត៌មាន ទោះបីគេដឹងថាលោកស្រីរូបនេះមានបញ្ហាជាច្រើនកន្លងមក ដូចជារូបគាត់ក៏ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីររបស់អង្គភាពប្រឆាំងអំពើពុករលួយស៊ីបអង្កេត -ការឡើងឋានះតូនាទីក្នុងមួយឆ្នាំបីដង(ជាមួយគ្នានេះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន មានចំងល់យ៉ាងខ្លាំងនិងសូមសួរទៅថ្នាក់ដឹកនាំខេត្ត -ក្រសួង ព័ត៌មានជាពិសេស
ក្រសួងមុខងារសាធារណះក៏ដូចជាស្ថាប័នពាក់ព័ន្ធថាតើក្នុងច្បាប់ឬអនុក្រិត្យ របស់រាជរដ្ឋាភិបាលឬក្រសួងមុខងារសាធារណះមានចែងទេចំពោះមន្ត្រីរាជការស៊ីវិលដែលអាចឡើងឋានះទួនាទីក្នុងមួយឆ្នាំបីដង តើនេះវាខុសច្បាប់ទេបើខុសច្បាប់ត្រូវ មានវិធានការយ៉ាងណាចំពោះជនរូបនេះនិងបក្សពួកនិងអ្នកផ្សំគំនិត(រឺមួយរូបលោកស្រីប្រធានស្តីទីមានបុព្វសិទ្ឋិពិសេសដែលច្បាប់ត្រូវលើកលែង)។
យើងខ្ញុំជា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានមានការខកចិត្តយ៉ាងខ្លាំង ចំពោះឯកឧត្តមអភិបាលខេត្ត-ថ្នាក់ដឹកនាំខេត្ត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមិនបានយកចិត្តទុកគិតគួរពីសុខទុក្ខនិងការលំបាករបស់មន្ត្រីរាជការនៃមន្ទីរព័ត៌មាន ចំពោះទង្វើរដ៏ពាលានិងការខុសឆ្គងរបស់លោកប្រធានស្តីទី កន្លងមក មិនត្រឹមតែប៉ុណ្ណោះចំពោះឯកឧត្តមគណអភិបាលខេត្ត-ក្រុមប្រឹក្សាខេត្ត និងក្រសួងព័ត៌មានជំរុញលើកទឹកចិត្តអោយជនដែល ខុសឆ្គង បន្តរកាន់តំណែងជាថ្នាក់ដឹកនាំបន្តរទៀត សួរថាតើពួកយើងជា
មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រូវពឹងពាក់នណាទៀត ឬពួកយើងត្រូវបន្តររស់ធ្វើការដូចថៅកែនិងឈ្នួល ឯណាទៅសច្ចភាព យុត្តិធម៏ (ដែលសព្វថ្ងៃនេះក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្កមហាសេនាបតី តេជោ ហ៊ុនសែនក្នុងយុត្តិសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងនូវអំពើពុករលួយ ដែលជាឆ្អឹងយ៉ាងសំខាន់នៃការអភិវឌ្ឍន៏ សេដ្ឋកិច្ច សង្គម)ដូចនេះសូមឯកឧត្តមអភិបាល -ប្រធានក្រុមប្រឹក្សាខេត្ត-និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យពិចារណាឡើងវិញផងដោយក្តីគោរពពី យើងខ្ញុំទាំងអស់គ្នាផងចុះ។ ដោយ នាគរាជ