នាយ​ពែ​កមី មិនបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ​

0

ភ្នំពេ​ញៈ នៅ​ព្រលប់​ល្ងាច​នេះដែរ ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព នាយ ពែ​កមី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ដងទង់ ខេត្តកំពត ក៏ប៉ុន្តែ​បើតាម​បទ សំភាស​ជាមួយនឹង តារា​កំប្លែង​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា “​លោក​មិនបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដូច​អ្វីដែល​ខាង​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចុះផ្សាយ​

នោះទេ ។ ធាតុពិត​លោក​បានធ្វើ​ដំណើរ តាម​ឡាន​តួ​រី​ស​មួយ ជាមួយនឹង​ការងារ​ដើម្បី​ថត​នៅ​ទីនោះ តែ​ដោយ​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​មួយ ក៏​ឈប់​មើល ប្រហែល ១៥ នាទី ទើប​បន្តដំណើរ​ទៀត​” ។ បើទោះបីជា​តារា​កំប្លែង​រូបនេះ អះអាង​យ៉ាង​ដូច្នោះ​ក្តី តែ​ធាតុពិត​ប្រភព​បាន​ទម្លាយ​ថា នាយ​ពែ​កមី ពិតជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មែន ។​Pek Mi
​ដើម្បី​បញ្ជា​ក់នូវ​ចំណុច​នេះ ប្រភព​ដែល​កៀកកើយ​នឹង​តារា​កំប្លែង​រូបនេះ បាន​បិទ​ទូរស័ព្ទ អស់ ។ តែ​ទោះជា​យ៉ាងណា លោក ជួន សុវណ្ណ​វាសនា បាន​ប្រាប់​នៅវេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃទី ១២ ខែ វិច្ឆិកា​នេះ ថា “​នាយ​ពែ​កមី មិនបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ ធាតុពិត ដោយសារ​តែមាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ ពេលនោះ ខាង​ក្រុមការងារ​ទៅ​ថត​នៅ​ខេត្តកំពត ដែល​រួម​ដំណើរ​ដោយ​នាយ​ពែ​កមី ក៏បាន​ចុះ​មើល ទើប​មាន​ព័ត៌មាន​បំផ្លើស​ឡើង ថា​នាយ​ពែ​កមី ជួប​គ្រោះថ្នាក់​ចរាចរណ៍ ” ។ លោក​បានបញ្ជាក់​ថែមទៀត នាយ​ពែ​កមី មិនបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ ៕