ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​លើកគ្នា​តវ៉ា​អាជ្ញាធរ​ពី​ករណី​ឈ្មួញ​រំលោភ​យក​ដី​កប់ខ្មោច​

0


​កំពង់ធំៈ ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​លើកគ្នា​មក​សាលាស្រុក កំពង់ស្វាយ ដើម្បី​ប្តឹង​ទាមទារ​ទួល​ដី​កបខ្មោច​មកវិញ ដោយសារតែ​មាក​ករណី​មាន​ជនខិលខូច​មួយ​ក្តាប់​តូច បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក រំលោភ​រំលាយ​ដី​ទូល​កបខ្មោច​របស់​ប្រជាពលរដ្ឋ យកមក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន និង​ជា​ដី​ដែល​ពួកគាត់​បាន​កប់ខ្មោច​ចាប់តាំងពី​ឆ្នាំ​១៩៦៦ មុន​សម័យ​សង្គ្រាម តែ​មកដល់​សម័យ​តេ​ជោ ជនខិលខូច​បាន​លប​លួច​ចង់​ត្រា​បាក់​ដី​ទួល​កប់ខ្មោច​របស់​ប្រជាពលរដ្ឋ​។​Image12
​ប្រជាពលរដ្ឋ​៤១​គ្រួសារ បានកើត​ការមិន​ពេញចិត្ត​ចំពោះ​លោក ម៉ៅ ដែលជា​អ្នកភូមិ​ជាមួយគ្នា បាន​រំលោភ យក​ដី​របស់​ពួកគាត់​ទើបបាន​លើកគ្នា​មកជួបជុំ​នៅក្នុង​សាលាស្រុក​កំពង់ស្វាយ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក ជួយ​រក​យុត្តិធម៌ និង​ទាមទារ​ដី​ទួល​កប់ខ្មោច​មកវិញ​ដោយ​មិន​ព្រម​ជាដាច់ខាត មិនអោយ​បុគ្គល​ណា​ម្នា​ក់មក រំលោភ​យក​ជាដាច់ខាត ដោយសារតែ​ទួល កប់ខ្មោច​នេះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ ក្បិល បាននាំគ្នា​យក​សាកសព​មក​កប់​នៅ​ទីទួល​កប់ខ្មោច​នេះ​ជា​៤០​ភ្នូ​រហើយ ក្នុង​ផ្ទៃដី​ដែលមាន​ទំហំ ៣៤​ម​គុណ ៤១ តែ​ត្រូវបាន​ជនខិលខូច​លបលួច​រំ​លោភ​យក​ដី ទួល​កប់ខ្មោច​ចំនួន ១៧​ម​.១០.៧​ម ។​Image13
​នៅក្នុង​ពាក្យបណ្តឹង​របស់លោក​យាយ ចាន់ តន ភេទ ស្រី អាយុ ៨៥​ឆ្នាំ បាន​អះអាងថា ចេ​តី​យ៍​ដែល​បាន​កសាង នៅលើ​ទីទួល​កប់ខ្មោច​នេះ គឺ​ត្រូវបាន​កសាងឡើង​ចាប់តាំងពី ឆ្នាំ ១៩៦៦​មក​ម្លេះ តែ​ពេលនេះ គឺ​បាន​លេចចេញ​បុគ្គល​ឈ្មោះ អោម និង​ឈ្មោះ ម៉ៅ បាននាំគ្នា​រំលោភ​យក​ដី​របស់​ពួកគាត់ លោកយាយ​បាន​បន្ត កាលដើមឡើយ​ដី​នេះ​គឺជា​ដី​របស់​ឪពុក​របស់​លោកយាយ បានធ្វើ​ចេតិយ៍​កប់​សព​សាច់ញ្ញាតិ បងប្អូន​ក្រោយមក​អ្នករស់នៅ​ក្នុងភូមិ​Image14

ក៏បាន​មកសុំ​ដី​ទួល​នេះ​កប់ខ្មោច​ដែរ លុះ​ក្រោយមក​ឪពុក​លោកយាយ​ក៏​សម្រេចចិត្ត ទុក​ទីទួល​កប់ខ្មោច​នេះ​សម្រាប់​បំរើ​ផលប្រយោជន៍​របស់​អ្នកភូមិ ទើបបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ ក្បិល ឃុំ​សាន​គរ​ស្គាល់​ច្បាស់​ថា ជាទី​ទួល​កប់ខ្មោច​រប​ស់​ប្រជាពលរដ្ឋ ដូច្នេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ដែល​រស់ ក្នុងភូមិ​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តាជួយ​ដោះស្រាយ និង​មិន​ព្រម​ឲ្យ​ដី​នេះ​ធ្លាក់​ទៅលើ​បុគ្គល​ណា​ម្នាក់​នោះទេ ហើយ​ការទាមទារ​នេះ គឺជា​ការ​រក្សាទុក​សម្រាប់​បំរើ​ផលប្រយោជន៍ រួម​របស់​ប្រជាពលរដ្ឋ ។​
​ដោយ ប៊ុន រដ្ឋាImage15