កំពង់ធំៈ សមត្ថកិច្ចប៉ូលិសចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោក និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ ចូលរួមគោរពច្បាប់ ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតដោយមិនបានពាក់មួកសុវត្តិភាព។
សកម្មភាពរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ការពាក់មួកសុវត្តិភាព ត្រូវបាន ធ្វើឡើងជា
បន្តបន្ទាប់ទាំងយប់ទាំងថ្ងៃ នៅត្រង់ចំនុចភូមិក្រចាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវដឹកនាំកម្លាំងចុះត្រួតពិនិត្យដោយលោកវរៈសេនីយ៍ត្រី ព្រំ ចាន់ថុល នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងស្នងការ ប៉ូលិសនៃអធិការស្រុកកំពង់ស្វាយ និងកងរាជអាវុធហត្ថស្រុកកំពង់ស្វាយ និងមានការចូលរួមពីសំណាក់សាខា កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ កាលពីយប់ថ្ងែទ១២ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤ ។
តាមការឲ្យដឹងពីវរៈសេនីយ៍ត្រី ព្រំ ចាន់ថុល នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះត្រួតពិនិត្យក៏ដូចជាការរឹតបន្តឹងការអនុវត្តន៍ច្បាប់នេះ គឺដោយមានការណែនាំនិងចង្អុលបង្ហាញពីអគ្គស្នងការនគរបាលជាតិ ចុះត្រួតពិនិត្យជាតិអាកុល ,ការជម្រុញឲ្យប្រជាពលរដ្ឋ ពាក់ មួកសុវត្តិភាព ព្រមទាំងការបំពាក់នូវឧបករណ៍ គ្រឿងបន្លាស់របស់យានយន្ត ដូចជាស្លាកលេខ កញ្ជក់ ប័ណ្ណបើកបរ និងលិខិតការអនុញ្ញាតិឲ្យប្រើប្រាស់យានយន្ត ព្រមទាំងបានចែកខិតប័ណ្ណណែនាំស្តីពីគ្រោះថ្នាក់ដោយសារការមិនពាក់មួកសុវត្តិភាព ។
លទ្ធផលដែលទទួលបាន ពីការចុះត្រូតពិនិត្យសកម្មភាពការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដោយមានប្រជា ពលរដ្ឋភាគច្រើនមិនទាន់គោរពច្បាប់ចរាចរណ៍ ឲ្យបានពេញលេញនោះទេ ជាហេតុធ្វើអោយអត្រាគ្រោះថ្នាក់ចរណ៍ចរណ៍មានសន្ទុះកើនឡើងជាលំដាប់ ជាពិសេសប្រជាពលរដ្ឋភាគច្រើនគឺមិនបានគិតពី ការគ្រោះ ថ្នាក់ចរាចរណ៍ ពិការ ស្លាប់ ឬបាត់បង់ជីវិតនោះទេ គឺពួកគេនាំគ្នាពាក់តែពេលថ្ងៃ លុះពេលយប់៩០ភាគរយ មិនពាក់មួសុវត្តិភាព ដោយពូកគេបានអះអាងថា ពាក់មួកសុវត្តិភាព គឺគ្រាន់តែជាការពាក់សម្រាប់មិនអោយប៉ូលិសចាប់ផាកពិន័យ ចំណែកប៉ូលិសមួយចំនួន ក៏ផាកចាប់ផាកពិន័យតែអ្នកអត់ស្គាល់ ចំណែកសាច់ញ្ញាតិ ឬអ្នកស្គាល់ពុំបានណែនាំឲ្យចូលរួមគោរច្បាប់ចរាចរណ៍នោះទេ ។
ប្រជាពលរដ្ឋ បានសំណូមពរឲ្យមន្ត្រីប៉ូលិសចរាចរណ៍ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យមានលក្ខណៈស្មើរភាពគ្នា ទោះជាអ្នកដ៏ទៃ ឬជាប់សាច់ឈាម បងប្អូន កងកម្លាំងប្រដាប់ អាវុធ ឬអ្នកស្គាល់គ្នាជាមួយ លោកប៉ូលិស ក៏សុទ្ធតែជាចំណីនៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដូច្នេះមន្ត្រីអនុវត្តន៍ច្បាប់គួរតែប្រតិបត្តិតួនាទីឲ្យពេញ លេញ ពេញចិត្តក្នុងតួនាទីកុំធ្វើការដូចគេចាប់បង្ខំនិងមិនស៊ីចង្វាក់គ្នា។ ដោយ ប៊ុន រដ្ឋា





































