ភ្នំពេញ ៖ ហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ក៏ដូចប្រជាពលរដ្ឋ នាំគ្នាមកចោមរោម មើលបន្ទាប់ពីមាននារីវ័យប្រមាណ ២០ឆ្នាំ ទំនងជាខូចចិត្តរឿងស្នេហា បានសម្រេចចិត្តមកលោតទឹកលើស្ពាន ជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌេជ្រោយចង្វា
កាលពីវេលាម៉ោង ២៣ និង ០០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤។
ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីខាងលើដើរដោយថ្មើរជើង តាមបណ្តោយស្ពានជ្រោយចង្វា ទិសដៅពីកើតទៅលិច លុះដើរមកដល់ពាក់ កណ្តាលស្ពាន រូបនាងក៏សម្រេចចិត្ត ឡើងលើបង្កាន់ដៃស្ពាន ហើយលោតចូលទៅក្នុងទឹកលិចទៅបាត់ដោយ សុវត្ថិភាព បង្កការភ្ញាក់ផ្អើលដល់អ្នកដំនើរនាំគ្នាមកចោមរោមមើល និងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ដល់ កន្លែងកើតហេតុភ្លាមៗ
ប៉ុន្តែ បានត្រឹមតែ សួរនាំព័ត៌មានតែប៉ុណ្ណោះ ព្រោះនារីខាងលើបានលោតចូលទៅក្នុង ទន្លេជិត១ម៉ោង ទៅហើយ។ចំពោះអត្តសញ្ណាណនារីរងគ្រោះ មិនទាន់ត្រូវបានស្គាល់នោះទេ គ្រាន់តែដឹងថា នៅមុនពេលរូបនាង លោត គឺគេឃើញភិនភាគនាងស្លៀករ៉ូបឈុតត្រឹមកំភ្លៅ ពណ៌ផ្កាឈូក ៕