សៀមរាប៖ លោកវរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាបបានឲ្យលោកវរសេនីយ៍ទោ លាវ សុផារ៉ា នៅរសៀលថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខមន្រ្តីនគរបាល ដែលកំពុងសម្រាក់ព្យាបាលជម្ងឺនៅមន្ទីពេទ្យបង្អែកខេត្ត លោកអនុសេនីយ៍ឯក ឡឹក ពុធឆាត អត្តលេខៈ ៦១៣៧៧ ឋានៈនាយរងប៉ុស្ដិ៍ បំរេីការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរក៏បាននាំយកនូវថវិកាមួយចំនួន និងផ្លែឈេី ១ កន្រ្តក ជូនដល់មន្រ្តីនគរបាលខាងលេីដែលកំពុងសម្រាកព្យាបាលផងដែរ៕