នាំខ្លួន​យុវជន ៣ នាក់ ទៅកាន់​ប៉ុស្តិ៍នគរបាល ពេល​នាំ​នារី​វ័យក្មេង ចេញពីផ្ទះ​សំណាក់ នៅ​ទួល​ទំពូង​

0

​ភ្នំពេញ ៖ ​យុវជន​វ័យ​មិនទាន់​គ្រប់​អាយុ ៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​សាក សួរ ខណៈដែល​ស្ត្រី​ម្នាក់ បានឃើញ​បណ្តើរ​កូនស្រី​របស់ខ្លួន ចេញពីផ្ទះ​សំណាក់​ជា តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ សង្កាត់​ទួល​ទំពូង​ទី​២ នៅ​ម៉ៅ​ង​១០ ៖០០ ព្រឹក ថ្ងៃទី​១២

ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ បូ ចំ​រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​លំ នៅ​រស់នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​, ទី​២-​ឈ្មោះ សូត្រ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​៤៥៤ សង្កាត់​ទូល​ទំពូង​ទី​១ ខណ្ឌចំការមន និង​ទី​៣-​ឈ្មោះ ហង្ស មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។3

ដោយឡែក​ក្មេងស្រី​រងគ្រោះ អាយុ ១៦​ឆ្នាំ ជា​នៅ​សិស្ស​វិទ្យាល័យ​ផ្សារ ដើមថ្កូវ ។​​បើតាម​សាក្សី​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាត់​ដំណឹង​ក្មេងស្រី រងគ្រោះ​អស់​មួយ​យប់ ម្តាយ​របស់​នាង​បាន​ដើររក ក្រោយ មក​ក៏បាន​ទាក់ទង ទៅកាន់​មិត្ត​ភ័ក្តិ​កូន​របស់ខ្លួន​ដើម្បី​សួរនាំ រួច​ក៏បាន​ទទួលដំណឹង​ថា ក្មេងស្រី​រងគ្រោះ កំពុង​ស្នាក់ នៅផ្ទះ​សំណាក់​ជាណា​ង​ពីរ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​២ ។ សាក្សី​បាន​បន្តទៀតថា លុះ​ដឹង​ដំណឹង​នេះ ម្តាយ​ក្មេងស្រី រងគ្រោះ បាន​ទៅ​ឈរ​ចាំ​កូនស្រី​របស់ខ្លួន នៅពេល​ឃើញ​ក្មេងស្រី​រងគ្រោះ រួម​នឹង​ក្មេងប្រុស​៣​នាក់​ទៀត ចុះ​ពី​ផ្ទះ សំណាក់ ស្ត្រី​ជា​ម្តាយ​ក៏បាន​ចាប់​ឃាត់ខ្លួន រួច​បញ្ជូន​មកកាន់​ប៉ុស្តិ៍នគរបាល ដោយ​ចោទប្រកាន់ ពីបទ រួមភេទ ជាមួយ អនីតិជន​ក្រោម​អាយុ ១៨​ឆ្នាំ ។​​4

យោងតាម​ប្រ​ភ​ព័ត៌មាន ដាច់ដោយឡែក​មួយទៀត បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មួយថ្ងៃ​ក្មេងប្រុស​-​ស្រី ទាំង​៤ នាក់​នេះ បាននាំគ្នា​ទៅ​ផឹកស៊ី នៅ​ហាង​ហ្វេ​ស​ប៊ុ​ក នៅពេល​ផឹកស៊ី​បាន​មួយស្របក់ អ្នក​ទាំងអស់គ្នា​ក៏បាន​គិត​ចេញ​ក្រៅ ភ្លាមនោះ​ឈ្មោះ ឧ​ត្ត​ម ក៏បាន​ឲ្យ​ជូន​មក​ផ្ទះសំណាក់​ជា​សំណាង​ពីរ ។​​2

ប្រភព​ដដែល​បាន​បន្តទៀតថា ក្មេងប្រុស​វ័យ​មិន​ដល់ ២០​ឆ្នាំ ទាំង​៣​នាក់ រួម​នឹង​ក្មេងស្រី​រងគ្រោះ បាន​ស្នាក់នៅ​រួមគ្នា ក្នុង​បន្ទប់​លេខ ៥០៤ ក្នុងផ្ទះ​សំណាក់ ប៉ុន្តែ​ក្មេងប្រុស​២​នាក់ ក្នុងចំណោម​ក្មេងប្រុស ៣​នាក់​នោះ មិនបាន​ធ្វើ​សកម្ម ភាព​រួមភេទ​ជាមួយ​ក្មេងស្រី​រងគ្រោះ​នោះទេ ពោល​អ្នកធ្វើ​សកម្មភាព គឺ​ឈ្មោះ បូ ចំ​រ៉ុង ដែល​ត្រូវជា​សង្សា នឹង​ក្មេង ស្រី​រងគ្រោះ ៕1