បុរស​ម្នាក់​ស្រវឹងស្រា​អុកឡុក​នឹង​វាយបំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​ជិតខាង​ស្ទើ​រាល់ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ឃាត់​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ឈ្មោះ ស្រី មុនី​  អាយុ ៣១ ឆ្នាំ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​តែងតែ​និយាយ​រិះគន់ថា រូបគេ​នេះ​ផឹកស្រា​ស្រវឹង​ម្តងៗ​ស្រែក​ឡូឡា រំខាន​ដល់​អ្នកជិតខាង នឹង​ពេលខ្លះ​វាយ​បំ​ផ្ទា​ញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​ខ្លួនឯង នឹង​វាយបំផ្លាញ​របស់របរ​ទ្រព្យសម្បត្តិ អ្នកជិតខាង ហើយ​

ថែមទាំង​បង្កទំនាស់​ដេញ​កាប់​គេ ឯង​ជា​ញឹកញាប់ រួមទាំង​គំរាម​ដុត​ផ្ទះ​គេ​ទៀតផង ។គួរ​បញ្ជាក់ថា​នៅវេលា​ម៉ោង ៧ នឹង ៥0 នាទី​យប់​ថ្ងៃទី​១២ ខែ​វិច្ចិកា ឆ្នាំ​២០១៤ បុរស​ឈ្មោះ ស្រី មុនី បាន​ផឹកស្រា​ស្រវឹង​ហើយ​ទាស់សម្តី​គ្នា​ជាមួយ​អ្នកជិតខាង រហូត​ផ្ទុះ​ហឹ​ង្សា​ទាញ​កាំបិត កាប់បំផ្លាញ់​ទ្វារផ្ទះ នឹង របង រួមជាមួយ​នឹង​កាំ​មេ​រ៉ា​សុវត្ថិភាព​ផងដែរ ដូច្នេះ​ម្ចាស់ផ្ទះ​បានដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ឃាត់ខ្លួន​យកមក​កាន់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ភ្លាមៗ ។2

ហេតុការណ៍​នេះ​ស្ថិតនៅ​ផ្លូវលំ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជុំវិញ​ការឃាត់ខ្លួន បុរស​ឈ្មោះ ស្រី មុនី នេះ​យោងទៅតាម​ពាក្យបណ្តឹង​ប្តឹង​ចោទ ប្រកាន់​ថា រូបគេ​បាន​បង្ក​ហឹ​ង្សា ដោយ​ចេតនា នឹង​គំរាម​ដុត​ផ្ទះ​ថៀ​ត​ផង​។​ហើយ​ចំណែក​បុរស​ជា​ម្ចាស់ផ្ទះ​ដែល​សុំ​មិន​បញ្ចេញ​អត្ត​ស​ញ្ញណ​នោះបាន​ប្តឹង​សមត្ថកិច្ច​នឹង​និយាយ​រៀបរាប់ថា កន្លងមក​បុរស​ឈ្មោះ ស្រី មុនី ជា​អ្នករស់នៅ​ជាប់​របង​គ្នា​ប៉ុន្តែ​តាំងពី​គាត់​សងផ្ទះ​ថ្មី​មក ឈ្មោះ ស្រី មុនី តែងតែ​មករក​រឿង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មិនចេះ ទំនង​ស្រណាន់​រូបគាត់​មានផ្ទះ​ធំ​ជាង ។​

លោក​បន្តថា​រាល់ថ្ងៃ​ពេល​រូបគេ​ស្រវឹង​ម្តងៗ​ស្រែកជេរ​ដៀល​ប្រមាថ​អ្នកជិតខាង​មិន​ដែរ​ខាន​ម្តងណា​ឡើយ ទើប​ដល់​ថ្ងៃនេះ​លោក ស្រី មុនី ស្រវឹង​ខ្លាំង​ទប់​ស្មារតី​មិនបាន​ដេញ​កាំបិត កាំ​បំផ្លាញ​របស់របរ របស់គាត់ ខូចខាត​អស់ តុ​ឈើ​១ ទ្វារ​១  កាំ​មេ​រ៉ា​សុវត្ថិភាព នឹង​របស់​ផ្សេងៗ​1ទៀត ។

ដោយសារ​គេ​បំ​ផ្ល​ញ​ទ្រព្យ​ខ្លួន​បែប​បុរស​ជា​ម្ចាស់ផ្ទះ បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ស្រី មុនី យកទៅ​ដាក់ទោស​តាមច្បាប់ ។​បច្ចុប្បន្ន​ឈ្មោះ ស្រី មុនី ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចាប់ឃុំខ្លួន​បណ្តោះអាសន្ន​សិន ដើម្បី​សាកសួរ​ចង់ដឹង​ព័ត​មាន​ច្បាស់លាស់ ។ តាម​សំណូមពរ​បស់​ម្ចាស់ផ្ទះ​គឺ​គ្រាន់តែ​ចង់អោយ​សមត្ថកិច្ច​ជំនាញ់ ក៏​ដូច​ខាង​តុលា​ជួយ​មន​វិធិ​ការ​នឹង​ចាត់ការ​អោយស្រប​តាមផ្លូវ​ច្បាប់ តែ​ប៉ុ​ណ្តោះ ៕