សាខា កាកបាទក្រហម ចែកអំណោយដល់ប្រជាពលរដ្ធ រងគ្រោះ ដោយខ្យល់ កន្រ្តាក់ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

0

បន្ទាយមានជ័យ ៖ ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។ នេះគឺជាប្រសាសន៍លើកឡើង របស់ឯកឧត្តមអ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ នៅក្នុងស្រុកភ្នំស្រុក និង៤គ្រួសារទៀតនៅក្នុងស្រុកព្រះនេត្រព្រះ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ កៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់ធ្វើជាទុន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះនិងការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំង សមត្ថភាព ទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ ទៅនឹងភាពងាយរងគ្រោះ និងបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ពិសេសសូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះភ្លាមៗ បានស្នាក់នៅបន្តទៀតនេះ។នេះបញ្ជាក់ពីវប្បធម៌ខ្មែរជួយខ្មែរ ពេលមានទុក្ខលំបាក អ្វីដែលសំខាន់បំផុតទៀតនោះគឺការលើកកម្ពស់ទទួលខុសត្រូវរបស់កាកបាទក្រហមបង្ហាញពីការប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង ពង្រីកស្ថាប័នលើវិស័យមនុស្សធម៌ឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះកាកបាទក្រហមត្រូវតែលើកកម្ពស់ស្មារតីអនុវត្តវិធានការនានា ដែលត្រូវតែឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ពិសេសសម្ពាធកម្ដៅ កើនឡេីង ខ្យល់កន្ត្រាក់ជាដើម ។ អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួួរ ទឹកត្រី១យួរ ឃីត១មួយកញ្ចប់និងថវិកាមួយចំនួន៕ដោយ៖ឃិន គន្ធា