​លួច​ក្របី​គេ​បាន​មួយ​ម៉ោង​ប្រុង​យក​លក់​អោយ​ចាម​ត្រូវ​សមត្ថកិច្ច​និង​ម្ចាស់​ក្របី​តាម​ចាប់ខ្លួនបាន​

0

​កំពង់ឆ្នាំង​៖​បុរស​ជា​ចោរលួច​ក្របី​ម្នាក់​ត្រូវ​ម្ចាស់​ក្របី​និង​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន បន្ទាប់​​ពី​បាន​លួច​ក្របី​គេ​មួយ​ក្បាល​បាន​មួយ​ម៉ោង​រួចមក ប្រុង​ដឹក​យកទៅលក់​អោយ​ចាម​។​ករ ណី​បង្ក្រាប​ចោរកម្ម នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​២​និង១៥​នាទី​យប់ ថ្ងៃទី​១២ ខែ​វិ​ច្ឆ​កា​​ឆ្នាំ​២០១៤ ចំណុច​ត្រពាំង​

ឬ​ស្សី ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។​​ ​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹ​ផុស​បាន​និយាយ​អោយដឹងថា​៖​ជន​ល្មើ​​ស​ជា​ចោរលួច​ក្របី​ខាងលើនេះ​ឈ្មោះ ពៅ ឌឿ​ន អាយុ​៣៦​ឆ្នាំ រស់នៅក្នុង​ភូមិ​កកាប ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស មុខរបរ​កសិករ​។​​មុនពេល​កើតហេតុ​ម្ចាស់​ក្របី​ឈ្មោះ អ៊ូ សុ​ភ័​ក្ត អាយុ​២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បររទេះ​ក្របី​ទៅ​កាប់​កូនឈើ​នៅក្នុង​ព្រៃ​ចុង​ភូមិ​នៅពេល​យប់​ថ្ងៃទី​១១​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤ ហើយ​បាន​លែង​ក្របី​ចោល​អោយ​ដើរ​ស៊ី​ស្មៅ​។​DSC08362

នៅ​ម៉ោង​១​និង​២០​នាទី​​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១២ ខែវិច្ឆិកា បាន​ដើររក​ក្របី​មក​ទឹម​រក​មិនឃើញ មានការ​ស​​ង្ស័​យ​ក៏បាន​ទូរ​សព្ទ័​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយជួយ​ស្រាវជ្រាវ​រក​ភ្លាមៗ​។​នៅ​ម៉ោង​២​និង​១៥​នាទី​បន​ញ​រាប់​គ្នា​នេះ​ម្ចាស់​ក្របី​និង​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជន​​បាល​រដ្ឋបាល​តាំងក្រសាំង​ទាំងយប់​តែម្តង និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​​ ​\DSC08357

ចំពោះមុខ​លោក​អធិការនគរបាល​ស្រុក​ទឹកផុស ជនល្មើស​ឈ្មោះ ពៅ ឌឿ​ន បាន​​សារភាពថា មុនពេល​កើតហេតុ​គេ​បាន​ទៅ​បាច​ត្រី​តាម​ថ្លុក​វាលស្រែ​នៅ​ចំណុច​ខាងលើ​​ពេល​ឃើញ​ក្របី​ដើរ​ស៊ី​ស្មៅ​គ្មាន​ម្ចាស់​មើល គេ​ក៏បាន​លួច​ដឹកយក​តែម្តង​ហើយ​បាន​ទូរ សព្ទ័​ទៅ​សួរ​និង​ចង់​លក់​អោយ​ចាម​កាប់​គោក្របី​នៅ​ព្រៃពីស​ស្រុក​កំពង់ត្រឡាច តែ​ចាម​​នោះ​ឆ្លើយថា ក្របី​អត់​មាន​សំបុត្រ​ទិញ​លក់​ដូច្នេះ​គេ​អត់​ហ៊ាន​ទិញ​ទេ ហើយ​ពេល​ដឹក​ក្របី​​មកដល់​ចំណុច​ត្រពាំង​ឬ​ស្សី​ព្រុំប្រទល់​ឃុំ​ជើង​គ្រាវ និង​ឃុំ​តាំងក្រសាំង ក៏ត្រូវ​សមត្ថកិច្ច​និង​​ម្ចាស់​ក្របី​តាម​ទាន់​ចាប់ខ្លួន​តែម្តង​។​​DSC08356

​លោកអធិការនគរបាល​ស្រុក​ទឹកផុស​បានអោយដឹងថា​៖​ជនល្មើស​និង​វត្ថុតាង​ត្រូវ​​បាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​​ទី​១៣ ខែវិច្ឆិកា​នេះ អោយ​មន្ត្រី​ជំនាញ​របស់​ស្នងការដ្ឋាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​ប​ញ្ជូ​​ន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០១៤​នេះ​ករណី​ចោរលួច​ក្របី​មានតែ​២​ករណី​ក្នុងស្រុក​ទឹកផុស ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក បង្ក្រាបបាន​ទាំង​២​ករណី​៕