ខេត្តបន្ទាយមានជ័យបានរអ៊ូរទាំនិងបញ្ហាផ្លូវក្នងភូមិមុខផ្ទះពួកគាត់រងការខូចក្លាយជារុណដៅជ្រៅពិបាកធ្វើដំណើរដោយសារតែរថយន្តធុនធំដឹកកសិផលនាំចេញទៅលក់អោយថៃ។ឯឈ្មួញនាំកសិផលក៍បាននិយាយដែលថាមេឃុំយកលុយគ្រប់រថយន្តតែពេលផ្លូវខូចមិនព្រមជុសជុលទុកអោយ
រថយន្តជាប់ផ្លូវរាល់ថ្ងៃ។តាមការលើកទ្បើងរបស់ឈ្មួញឬតៃុកុងរថយន្តដឹកកសិផលនៅចេញទៅលក់អោយថៃនៅព្រំដែនបានអោយដឹងទៀតថាសំរាប់ការដឹកកសិផលឆ្លងកាត់ភូមិមួយចំនួនរបស់ឃុំគោករមៀតដើម្បីសំដៅទៅច្រករបៀងនានាក្នុងភូមិសាស្ត្រនេះដើម្បីនាំចេញទៅថៃគឺសុទ្ធតែត្រូវបង់លុយអោយទៅខាងអាជ្ញាធរឃុំដែលចាំយកលុយត្រងផ្លូវបំបែកពីផ្លូវទៅច្រកបឹងត្រកួននៃភូមិត្រពាំងសំរោង ក្នុងមួយរងយន្ត៤មឺុនរៀលហើយក្នុងមួយថ្ងៃៗមានរថយន្តជាច្រើនគ្រឿងឆ្លងកាត់មិនដឹងជាយកលុយទាំងនោះទៅណាបានជាមិនព្រមចាក់ដីលុបផ្លូវដែលខូច។
ចំណែកប្រជាពលរដ្ឋវិញនិយាយថារាល់ថ្ងៃរថយន្តតូចៗពិបាក់និងជិះចូលក្នុងភូមិណាស់ព្រោះវាជាផ្លូវដីពេលមានភ្លៀងជាប់ផុងហើយរថយន្តធំជាប់ផុងរាល់ថ្ងៃមិនអាចអោយរថយន្តដទៃបើកបាន។ លោក ណៃ ពៅ មេឃុំគោករមៀតបានទទួលស្គាល់ថាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកពិតជាជួបការលំបាក់សំរាប់ការធ្វើដំណើរ សម្លេងរំខាន និងហុយដីពីសំណាក់រថយន្តដឹកកសិផលទៅថៃដែលបើកឆ្លង់កាត់។
ក្នុងនោះលោកក៍ទទួលស្គាល់ថាមានការកំណត់យកលុយពីរថយន្តទាំងនោះតាំងពីចុងខែ៩ដើម្បីយកមកជុសជុលផ្លូវហើយការយកលុយនេះមិនបានយកទៅចាយវាយឬមិនធ្វើការជុសជុលទេគឺឃុំមានផែនការណ៍រួចហើយនិងធ្វើនៅខែ១២ខាងមុខ។ចំពោះរថយន្តដឹកកសិផលយាមផ្លូវក្នុងឃុំលោកបានស្នើសុំទៅស្រុកមិនអោយបើកាត់ទេតែមិនអាចបិទបានទើបកំណត់អោយបង់លុយនិងកំណត់ផ្លូវអោយបើតែរថយន្តទាំងអស់អោយតែផ្លូវណាស្រួលបើកទើបធ្វើអោយផ្លូវដទៃទៀកក៍ខូចដែល។
បើចង់មិនអោយមានការចរាចរណ៍រថយន្តទាំងនោះទាល់តែខាងសមត្ថកិច្ចច្រករបៀងបិទមិនអោយនាំកសិផលចេញ៕