កំពង់ឆ្នាំង៖ រយៈ២ពេលយប់កន្លងទៅនេះ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានបើកកិច្ចប្រតិបត្តិការណ៏បង្ក្រាបម៉ូតូ បំពាក់ភ្លើងឡាហ្សែបំភ្លឺខុសច្បាប់និងខុសបច្ចេកទេស ដោយបានចាប់ដកហូតម៉ូតូចំនួន៤គ្រឿង យកមកកាន់អធិការដ្ឋាន ដើម្បីធ្វើអប់រំ អោយដោះភ្លើងឡាហ្សែនោះចេញ
វិញ ទើបអោយត្រឡប់ទៅផ្ទះវិញ។ក្នុងកិច្ចប្រតិបត្តិការណ៍បង្ក្រាបនេះដែរ សមត្ថកិច្ចនគរបាលទាំងនោះ ក៏បានរងនូវទទួលការជេរប្រមាថពីជនទំនើងផងដែរ។
លោក ឆាយ ខែមរត្ន័ អធិការរងនគរបាលក្រុងកំពង់ឆ្នាំង ទទួលបន្ទុកសណ្តាប់ធ្នាប់ និងចរាចរណ៏បាននិយាយអោយដឹងថា៖ នៅពេលទទួលបានបទបញ្ជារ ពីលោកស្នងការ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្ត លោកបានប្រើប្រាស់សមត្ថកិច្ចជំនាញរបស់ក្រុងកំពង់ឆ្នាំង និងមន្ត្រីនគរបាលប៉ុស្តិទាំង៤របស់ក្រុង ដាក់កម្លាំងពួនស្ទាក់ និងដេញចាប់ម៉ូតូដែលបំពាក់ភ្លើងឡាហ្សែ នៅគ្រប់គោលដៅរបស់ក្រុង ។
ជាលទ្ឋផលនៃកិច្ចប្រតិបត្តិការណ៍រយៈពេល២ថ្ងៃ គឺយប់ថ្ងៃទី១១ និងថ្ងៃទី ១២ ខែវិឆ្ឆិកា នេះយើងបានចាប់ឃាត់ម៉ូតូដែលបំពាក់ភ្លើងឡាហ្សែចំនួន៤គ្រឿង។ ម៉ូតូទាំង៤គ្រឿងនេះ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រើទៅថ្ងៃក្រោយទៀត ទន្ទឹមជាមួយនោះសមត្ថកិច្ចបានអោយម្ចាស់ម៉ូតូដោះភ្លើងឡាហ្សែនេះដោយខ្លួនឯងមុននឹងអោយយកម៉ូតូត្រឡប់ទៅផ្ទះវិញ ។ ការត្រួតពិនិត្យរយៈពេល២ថ្ងៃនេះ គឺមិនមែនមើលតែភ្លើងឡាហ្សែប៉ុណ្ណោះទេ គឺសមត្ថកិច្ចអប់រំអោយដោះទាំងបំពង់ស៊ីម៉ាំង ដែលបំពងសម្លេងខុសច្ចេកទេស នាំអោយថ្លង់ដល់អ្នកដំណើរ និងអ្នកជិតខាងផងដែរ។
នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះក៏បានប៉ះចំអ្នកមិនយល់កិច្ចការសមត្ថកិច្ចជំនាញមួយចំនួនអាចថាៈ ជាជនទំនើងបានប្រើពាក្យមិនសមរម្យមកលើសមត្ថកិច្ច តាំងខ្លួនដូចអ្នកចេះមកសម្លុត សមត្ថកិច្ចនគរបាលទៀតផង ដែលកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា មានឈ្មោះ ទូច វុទ្ឋី ពេលចាប់ម៉ូតូបានសួរសម្លុតមកសមត្ថកិច្ចនគរបាលវិញថាៈ ចាប់ម៉ូតូហ្នឹង! មានបញ្ជាពីអ្នកណា? មានបញ្ជាបេសកម្មដែរឬទេ? ហើយគ្រាន់តែភ្លើងអញ្ចឹងចាប់ដែរ? ។
ទោះមានប្រតិកម្មពីជនទំនើងបែបនេះក្តី សមត្ថកិច្ចនគរបាលមិនបានប្រតិកម្មទៅនឹងសកម្មភាពបែបនេះឡើយ គឺសមត្ថកិច្ចធ្វើទៅតាមបទបញ្ជារនិងតូនាទីខ្លួនតែប៉ុណ្ណោះ ។ កិច្ចប្រតិបត្តិការណ៍ខាងលើនេះ ត្រូវបានគេដឹងថាសមត្ថកិច្ចបានរឹតបណ្តឹងសន្តិសុខ បន្ទាប់ពីមានក្រុមចោរបានធ្វើសកម្មភាពប្លន់ លួច និងកាច់កយកម៉ូតូ៤ទៅ៤គ្រឿង ក្នុងក្រុង និងនៅក្នុងស្រុករយៈពេលថ្មីៗកន្លងមក ៕